Connect with us

កូវីដ-១៩

អ្នកធ្លាប់ទៅទីតាំងទាំង ៧នេះ ត្រូវយកចិត្តទុកដាក់​តាមដានសុខភាព និងដាក់ខ្លួនដាច់ដោយឡែក ១៤ ថ្ងៃ

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី ២៣ ខែមិថុនា បានធ្វើការផ្សព្វផ្សាយ អំពីទីតាំងដែលជាប់ពាក់ព័ន្ធជា​មួយអ្នកជំងឺកូវីដ១៩ ជាបន្តបន្តបន្ទាប់ ដើម្បីឱ្យប្រជាពលរដ្ឋ ដែលមានជាប់ពាក់ព័ន្ធ និងធ្លាប់ទៅទីតាំងទាំងនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ និងតាមដានសុខភាពជាប្រចាំ។

ខាងក្រោមទីតាំងជាប់ពាក់ព័ន្ធជំងឺកូវីដ១៩ទាំង ៧៖

១. មីហឹរ Seoul សាខាផ្សារសុវណ្ណា មានបុគ្គលិកជាច្រើននាក់ ដែលធ្វើការនៅទីតាំង​ខាងលើនេះ ត្រូវបានរកឃើញវិជ្ជមាន ជាបន្តបន្ទាប់នៅថ្ងៃទី ២៣ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. បុគ្គលិកផ្នែកទីផ្សារធ្វើការនៅធនាគារពាណិជ្ជ ឈីហ្វ (Chief Commercial Bank ) សាខាបឹងកក់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ R១១​ កែងផ្លូវ ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានវិជ្ជមានកូវីដ១៩។

៣. គ្លីនិក រ៉ាក់ (Clinic Rhac) ស្ថិតផ្លូវលេខ​៤៣២ សង្កាត់ទួលទំពូងទី២១ ខណ្ឌចំការមន សូមអ្នក​ដែលធ្លាប់ទៅទីតាំងនោះ ចាប់ពីថ្ងៃទី ១៦ ខែមិថុនា យកចិត្តទុកដាក់តាមដានសុខភាព និងដាក់​ខ្លួនដាច់ដោយឡែក ១៤ ថ្ងៃ ដោយសារអ្នកជំងឺកូវីដ១៩ បានទៅពិនិត្យសុខភាព នៅទី​តាំង​ខាង​លើនេះ។

៤. ហាងកាត់សក់ 2PM កាត់សក់បុរសនារី ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១BT ភូមិចំរើនផល​៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដោយសារមានអ្នកជំងឺកូវីដ១៩ ពីរនាក់បានចូលទៅកាត់សក់នៅទីតាំងខាងលើ។

៥. ទីតាំងគ្លីនិកធ្មេញ រៀលធីស បុគ្គលិកធ្វើការនៅនៅទីនេះមានវិជ្ជមានកូវីដ១៩ ទីតាំងស្ថិត​នៅផ្ទះ​លេខ៦២ ផ្លូវV១១០ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ ដើម្បីសុវត្ថិភាព ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែមិថុនា សូមដាក់ខ្លួន ដាច់ដោយ​ឡែក និងយក​ចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

៦. ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្សារទំនើប MIDTOWN ដែលមានទីតាំងស្ថិត​នៅ​ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។​អ្នកជំងឺ​បានចូលទៅទិញ​ទំនិញ​មួយចំនួននៅទីតាំងខាង​លើនេះ អ្នកដែលដឹងខ្លួនថាពាក់ព័ន្ធត្រូវប្រុងប្រយ័ត្នចាប់ពីថ្ងៃទី ១៦ ខែមិថុនា។

៧. មន្ទីពេទ្យ ប៊ីធន កម្ពុជា (Bethune Cambodia China First Hospital) ដែលមានទីតាំងស្ថិតនៅ តាម​បណ្តោយផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកជំងឺកូវីដ១៩ បានចូល ទៅកាន់ ទីតាំង​ខាង​លើនេះដើម្បីទទួលសេវាពិនិត្យឈាម។ សូមប្រុងប្រយ័ត្នចាប់ពីថ្ងៃទី ១៨ ខែមិថុនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម