កូវីដ-១៩
ខេត្តជាប់ព្រំដែនចាប់ផ្តើមពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម សម្រាប់ដាក់ពលករខ្មែរមកពីថៃ
នៅជាប់ព្រំដែនកម្ពុជាថៃ បានចាប់ផ្តើមរៀបចំពង្រីកមណ្ឌលចត្តាឡីស័កឲ្យបានច្រើនថែមទៀតសម្រាប់ត្រៀមដាក់ពលករខ្មែដែលវិលត្រឡប់មកពីថៃមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងនោះអាជ្ញាធរខេត្តបាត់ដំបងក៏បានធ្វើការណែនាំដល់ក្រុងស្រុកនីមួយៗត្រូវរៀបចំមណ្ឌលចត្តាឡីស័ក ដែលអាចដាក់បានមនុស្សពី៥០០ទៅ១ពាន់នាក់ សម្រាប់ត្រៀមដាក់ពលករខ្មែរមកពីប្រទេសថៃ ខណៈបច្ចុប្បន្ននៅតាមស្រុកក្រុងអាចដាក់បានតែ១០០ទៅ២០០នាក់ប៉ុណ្ណោះ។

លោក សៀម ប៊ុនរឹទ្ធី អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍នៅថ្ងៃទី៣០មិថុនានេះថា បច្ចុប្បន្ននៅខេត្តបាត់ដំបងមានអ្នកកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលទាំង១៩កន្លែងប្រមាណជាង២២០០នាក់ក្នុងនោះមានពលករខ្មែរឆ្លងដែនមកពីប្រទេសថៃជាង២ពាន់នាក់និងនិងអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈជាង២០០នាក់។
លោក អភិបាលរងខេត្តបានបន្តថា អាជ្ញាធរបានយកពលករខ្មែរនិងអ្នកជាប់ពាក់ព័ន្ធសហគមន៍ដាក់ដាច់ដោយឡែកពីគ្នារួចហើយដើម្បីបង្ការការឆ្លងរាលដាលជំងឺបំប្លែងខ្លួនថ្មី ដែលតា នៅក្នុងមណ្ឌលចត្តាឡីស័ក។
លោកអភិបាលរងខេត្តបានបន្តទៀតថា រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំផែនការឱ្យតាមបណ្តាស្រុកក្រុងទាំងអស់រៀបចំមណ្ឌលចត្តាឡីស័កដែលអាចដាក់មនុស្សបានចាប់ពី៥០០នាក់ដល់១០០០ពាន់ហើយនៅទូទាំងខេត្តឲ្យបានពី៨០០០នាក់ទៅ១ម៉ឺននាក់ ដើម្បីត្រៀមបង្ការពេលមានពលករខ្មែរសម្រុកមកពីថៃច្រើនខណៈបច្ចុប្បន្ននៅតាមស្រុកក្រុងអាចដាក់បានតែ១០០ទៅ២០០នាក់ប៉ុណ្ណោះទៅតាមស្រុកក្រុងធំតូច។

លោកអភិបាលរងខេត្តបានបន្ថែមថា «យើងបានណែនាំដល់ក្រុងស្រុកនីមួយៗធ្វើយ៉ាងណារកទីតាំងដូចជាសាលារៀនអីហ្នឹងសម្រាប់ត្រៀមរៀបចំជាមណ្ឌលចត្តាឡីស័កអាចដាក់មនុស្សបានយ៉ាងហោចណាស់ពី៥០០នាក់ ទៅជិត១ពាន់នាក់ក្នុងស្រុកក្រុងនីមយៗដើម្បីត្រៀមបង្ការពេលមានពលករខ្មែរសម្រុកមកពីថៃច្រើន»។
ការរៀបចំផែនការធ្វើមណ្ឌលចត្តាឡីស័កបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលតម្រូវឱ្យខេត្តជាប់ព្រំដែនកម្ពុជា ថៃរៀបចំមណ្ឌលចត្តាឡីស័កដាច់ដោយឡែកសម្រាប់ដាក់ពលករខ្មែរមកពីថៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ Deltaចូលក្នុងសហគមន៍ខណៈមានពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ត្រូវបានរកឃើញមេរោគបំប្លែងខ្លួនថ្មីនេះជាច្រើនករណី។
លោក អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មការប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនិងជំងឺកូវីដ១៩ បានណែនាំ
ដល់អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជាថៃឲ្យរៀបចំជាបន្ទាន់មណ្ឌលចត្តាឡីស័កបន្ថែមនៅតាមមាត់ច្រកព្រំដែនកម្ពុជាថៃជាពិសេសសម្រាប់ខេត្តដែលពុំទាន់មានកន្លែងធ្វើចត្តាឡីស័កគ្រប់គ្រាន់សម្រាប់ដាក់ឱ្យដាច់ដោយឡែកពីគ្នារវាងអ្នកដំណើរឆ្លងដែនចូលមកកម្ពុជាតាមព្រំដែននានាពិសេសពលករខ្មែរមកពីប្រទេសថៃនិងអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ដើម្បីបង្ការការចម្លងជាយថាហេតុនៃមេរោគបម្លែងខ្លួនថ្មីនេះ នៅក្នុងមណ្ឌលចត្តាឡីស័ក។

ជាមួយគ្នានេះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន បានណែនាំឱ្យអាជ្ញាធរធ្វើការសហការជាមួយខេត្តជាប់ព្រំដែនកម្ពុជាថៃ ដើម្បីពង្រឹងការគ្រប់គ្រងរំហូរចូលនៃប្រជាជននិងពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជានិងដើម្បីជៀសវាងការលួចចូលឆ្លងដែនដោយខុសច្បាប់។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ Deltaចំនួន២២ករណីដែលជាអ្នកដំណើរឆ្លងដែនមកពីប្រទេសថៃ៕
ដោយ ៖ សំអឿន

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
កីឡា២៣ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


