Connect with us

កូវីដ-១៩

ខេត្តបាត់ដំបង​រក​ឃើញ​វិជ្ជមាន​កូ​វីដ​ថ្មី រហូតដល់​ចំនួន ៦៦ នាក់ នៅថ្ងៃទី២នេះ

បានផុស

នៅ

បាត់ដំបង ៖ នា​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ ​ខេត្តបាត់ដំបង បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី​កើនឡើង​ខ្ពស់ ដែល​មិន​ធ្លាប់មាន​ពីមុនមក បើ​សរុប​អ្នក​ផ្ទុក​កូ​វីដ​នៅក្នុង​ខេត្ត​ពេលនេះ គឺ​មាន​ចំនួន​រហូតដល់ ១.០៥៦ នាក់​ហើយ។

តាម​ការប្រកាស​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង ដែល​កម្ពុ​ជាថ្មី ទើប​ទទួល​បាន​នៅ​យប់​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ​២០២១ នេះ បាន​បញ្ជាក់​ពី​ការរកឃើញ​អ្នក​ផ្ទុក​ថ្មី នៅក្នុង​ថ្ងៃនេះ មាន​ចំនួន ៦៦ នាក់ ដែល​ក្នុងនោះ​គឺ​ពលករ​មកពី​ប្រទេស​ថៃ​មាន​ចំនួន ១១ នាក់ ពាក់ព័ន្ធ​នឹង​សហគមន៍ ២០ កុម្ភៈ មាន​ចំនួន ៥៥ នាក់ ព្រមទាំង​មាន​អ្នកជា​សះស្បើយ​ចំនួន ១០ នាក់​ផងដែរ។

​បើ​តាម​តួលេខ​សរុប​របស់​រដ្ឋបាលខេត្ត បាន​បញ្ជាក់​ថា បើ​គិត​រហូត​មក​ទល់​និង​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២១​នេះ មាន​ចំនួន​សរុប ១.០៥៦នាក់ ជាសះស្បើយ​មាន​ចំនួន​៥៩០​នាក់ ស្លាប់​បាន​កើនឡើង​ដល់ ៧ នាក់ និង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត ក៏ដូចជា​នៅ​វិទ្យាល័យ​សម្តេចឪ មាន​ចំនួន ៤៥៩ នាក់​៕

ដោយ ៖ សោ និយម​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម