កូវីដ-១៩
ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងហូជីមិញ ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការរីក រាលដាលជំងឺកូវីដបម្លែងខ្លួនថ្មី
ស្ថានអគ្គកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ បានជម្រាបជូនប្រជាពលរដ្ឋ សិក្ខាកាមនគរបាលជាតិ និងនិស្សិតកម្ពុជាទាំងអស់ ដែលមានវត្តមាននៅទីក្រុង ហូជីមិញ និងតាមបណ្តាខេត្តភាគខាងត្បូង វៀតណាម ឲ្យប្រយ័ត្នចំពោះជំងឺ Delta និង Delta Plus ដែលកំពុងរីករាលដាល។
ស្ថានអគ្គកុងស៊ុលបញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ចូលមកប្រទេសកម្ពុជា ស្ថានអគ្គកុងស៊ុលកម្ពុជា ស្នើឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតអំពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី (Delta និង Delta Plus) ដោយកុំផ្លាស់ទីពីកន្លែងមួយទៅទីកន្លែងមួយទៀត ប្រសិនបើពុំមានការចាំបាច់ និងពន្យារពេលការធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងអំឡុងពេលនេះ ព្រោះអាចបង្កហានិភ័យនៃការឆ្លងជំងឺក្នុងពេល និងអាចនាំយក់ជំងឺ កូវី៨-១៩ ចូលមកចម្លងក្នុងប្រទេសថែមទៀត។

ស្ថានអគ្គកុងស៊ិកកម្ពុជាក៏បានបញ្ជាក់ផងដែរអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីង-១៩ តាមប្រព័ន្ធវីដេអូ កាលពីព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះចំនួន៦ ចំណុច ដើម្បីទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩។
ទន្ទឹមនេះ ស្ថានអគ្គកុងស៊ុលកម្ពុជា បានស្នើបងប្អូនទាំងអស់មេត្តាបង្កើនការប្រុង ប្រយ័ត្នខ្ពស់បំផុត ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬទឹកលាងដៃកំចាត់មេរោគឲ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព (២ម៉ែត្រ) និងត្រូវអនុវត្តវិធានសុខាភិបាល និងសារាចរណែនាំលេខ១៦ របស់រដ្ឋាភិបាលវៀតណាម ដាក់ឲ្យអនុវត្តនៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០២១ (រយៈពេល ១៥ថ្ងៃ) ដើម្បីប្រយុទ្ធប្រឆាំងការីរករាលដាល នៃជំងឺ កូវីដ-១៩ ស្តីពីការហាមជួបជុំគ្នា លើស ពី ២នាក់ នៅទីសាធារណៈ ការហាមចេញពីផ្ទះក្នុងករណីមិនចាំបាច់ជាដើម ឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត និងត្រៀមខ្លួនក្នុងការផ្តល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។
បើតាមស្ពានអគ្គកុងស៊ុល បើមានបញ្ហា សូមទាក់ទងតាមលេខទូរស័ព្ទ៖ (+84) 2838292751 និងលោក ព្រីង សុខ កុងស៊ុល ០៣៩ ៩៥៥៦៣៧៧៕
ដោយ ៖ កោះកែវ

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


