Connect with us

កូវីដ-១៩

ខេត្តរតនគិរីតេស្តជាង ៤០០ នាក់ ​រកឃើញអ្នកវិជ្ជមានកូវីដ ៣ នាក់បន្ថែម

បានផុស

នៅ

រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី ១៧ ខែកក្កដានេះ បានប្រកាសតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣នាក់ថ្មី បន្ថែមទៀត ក្នុងចំណោមអ្នកធ្វើតេស្ត ៤៣៦ នាក់។

ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគីរី បានខិតខំបន្តស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ កន្លងមក រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិជ្ជមានខាងលើ ធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក ដោយតម្រូវឲ្យបុគ្គលទាំងនោះ ធ្វើចត្តាឡីស័ក និងដោយមានអាការៈមិនស្រួលខ្លួន បានស្ម័គ្រចិត្តធ្វើតេស្តសំណាក(Rapid Test)ជាលទ្ធផលក្នុងចំណោមអ្នកធ្វើតេស្តសំណាក៤៣៦នាក់ រកឃើញវិជ្ជាមានកូវីដ១៩ចំនួន៣នាក់៕ ដោយៈ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម