កូវីដ-១៩
គិតត្រឹមថ្ងៃទី២៥នេះ ពលរដ្ឋខេត្តកំពង់ចាម ទទួលវ៉ាក់សាំងបាន៤៥ម៉ឺននាក់ជាងហើយ
យោងតាមរបាយការណ៍នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម ការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ គិតត្រឹម ថ្ងៃទី២៥ ខែកក្កដានេះ បានចំនួនពលរដ្ឋបាន៤៥១.៧៩៣នាក់ ក្នុងក្របខណ្ឌភូមិសាស្ត្រខេត្តកំពង់ចាម។

ប្រជាពលរដ្ឋដែលរកឃើញមានវិជ្ជមានកូវីដ-១៩ មានចំនួនសរុប៣៥៥៧នាក់ ហើយមានករណីជាសះស្បើយចំនួន២៦៥៦នាក់ និងកំពុងសម្រាប់ព្យាបាលជំងឺនៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួនសរុប៨២៦នាក់ ហើយករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន៧៥នាក់។

ដោយឡែក អាជ្ញាធរខេត្តកំពង់ចាម នៅបន្តអំពាវនាវ ដល់មន្ត្រី គ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន និងចេះអនាម័យ បើទោះបីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចក៍ដោយ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេស ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃវីរុសកូវីដ ១៩ បម្លែងថ្មី កុំឲ្យឆ្លងរីករាលដាលចូលក្នុងសហគមន៍យើង៕
អត្ថបទ៖ ម៉េងហៀ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី