Connect with us

ព័ត៌មានជាតិ

ខណ្ឌច្បារអំពៅ ចាក់វ៉ាក់សាំងដល់ក្មេងអាយុ ១២ ដល់ ១៧ ឆ្នាំ បានជាង ១ ម៉ឺននាក់ សល់ ៦ ពាន់នាក់ទៀត​

បានផុស

នៅ

ក្មេងៗ​ អាយុ​ចាប់ពី ១២ ឆ្នាំ ​ដល់​ ១៧ ​ឆ្នាំ​ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-១៩ ចំនួន​១២០០០ ​នាក់​ នៅសល់​ប្រមាណ​ ៦០០០ ​នាក់ ​ដែល​កំពុង​បន្ត​ចាក់​ជា​រៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតិ​នេះ​ធ្វើឡើង​ក្នុងពេល​ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​ចាក់​វ៉ាក់សាំង​ដល់​ក្មេងៗ ​ដែល​មាន​អាយុ​ចាប់ពី​ ១២​ ឆ្នាំ ​ដល់​ ១៧ ​ឆ្នាំ នៅ​មណ្ឌលសុខភាព​សង្កាត់​និរោធ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

ខណៈ​នោះ​ដែរ អភិបាល​ខណ្ឌ​ច្បារអំពៅ ​បាន​ធ្វើការ​កោតសរសើរ​ដល់​ក្រុម​គ្រូពេទ្យ​បង្អែក ​រួម​ទាំង​ក្រុមការងារ​របស់​អាជ្ញាធរ​សង្កាត់​និរោធ​ ដែល​សហការ​គ្នា​ចុះ​បំពេញការងារ​ក្នុងពេល​ចាក់​ថ្នាំ​ជូន​ដល់​ក្មេងៗ​យ៉ាង​លឿន​ និង​ មាន​តម្លាភាព​ល្អ​។

​ជាពិសេស​ជាង​នេះ ​អាណាព្យាបាល​ក្មេងៗ ​បាន​រូតរះ​នាំ​កូនចៅ​មក​ចាក់​ថ្នាំ​ ដោយ​ពុំ​មាន​ការ​បង្ខិត​បង្ខំ​ឡើយ​។

លោក​អភិបាលខណ្ឌ​ច្បារអំពៅ បញ្ជាក់​ទៀត​ថា​ ចាប់​តាំង​ពី​ថ្ងៃ​ទី ​០១​ ខែ​សីហា​ មកដល់​ថ្ងៃ​ទី ០៧ ​ខែ​សីហា ​នេះ ក្រុម​គ្រូពេទ្យ​ បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​ជូន​ដល់​កូនចៅ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ ចំនួន​ ១២០០០ ​នាក់​ នៅសល់​ ៦០០០​ នាក់​ទៀត​ ត្រូវ​បាន​បញ្ចប់​។​

ចំពោះ​ទីតាំង​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​រួមមាន ០៥ ទីតាំង ៖

ទី ០១​-នៅ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ច្បារអំពៅ

ទី ០២-នៅ​មណ្ឌល​សុខភាព​និរោធ

ទី ០៣​-នៅ​មណ្ឌល​សុខភាព​ព្រែកឯង

ទី ០៤​-នៅ​មណ្ឌល​សុខភាព​ក្បាលកោះ​

ទី ០៥-នៅ​មណ្ឌល​សុខភាព​ព្រែក​ថ្មី៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម