កូវីដ-១៩
រកឃើញវិជ្ជមានថ្មី ៧០ នាក់ ធ្វើឲ្យករណីកើនសរុប ៤,០៩៣ នាក់ហើយ នៅបាត់ដំបង
ខេត្តបាត់ដំបង: រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសឲ្យដឹងថាថ្ងៃនេះ មានអ្នកឆ្លងកូវីដ នៅក្នុងខេត្តបាត់ដំបង មានការថយចុះបន្តិចបន្តួច ប៉ុន្តែសម្រាប់អ្នកជាសះស្បើយគឺនៅតែមានមួយចំនួនដែរ។

នៅយប់ថ្ងៃទី៧ សីហានេះ រដ្ឋបាលខេត្តបានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការ ដោយបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ៧០ នាក់ ដែលក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍ សហគមន៍២០កុម្ភ:មានចំនួន ៦៥ នាក់ និងពលករត្រឡប់មកពីប្រទេសថៃមានចំនួន ៥ នាក់ ដោយឡែកសម្រាប់អ្នកជាសះស្បើយមានចំនួន ២៣ នាក់ ។




រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញអត្តសញ្ញាណឲ្យដឹងថា បើគិតមកទល់នឹងថ្ងៃទី ៧ សីហានេះ ខេត្តបាត់ដំបងមានអ្នកផ្ទុកមេរោគកូវីដ-១៩សរុបកើនឡើងដល់ចំនួន ៤.០៩៣ នាក់ ហើយ ដោយក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២.៥១៥ នាក់ ស្លាប់បានកើនឡើងរហូតដល់ចំនួន ៤៨ នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ១.៥៣០ នាក់៕
អត្ថបទ ៖សោ និយមរ័ត្ន
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
សន្តិសុខសង្គម៨ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


