Connect with us

ព័ត៌មានជាតិ

បិទវត្តពោធិរាម ក្រោយរកឃើញព្រះសង្ឃ១អង្គវិជ្ជមានកូវីដ

បានផុស

នៅ

កាលពីព្រលប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរនិងក្រុមគ្រូពេទ្យស្រុកមោងឫស្សី បានសម្រេចធ្វើការបិទខ្ទប់ទីអារាមមួយកន្លែងដែលមានព្រះសង្ឃរហូតដល់ ១៧៦ អង្គ រយ:ពេល១៤ថ្ងៃជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញព្រះសង្ឃនៅក្នុងវត្តនេះមានផ្ទុកមេរោគកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍បានបញ្ជាក់ថា ទីអារាមដែលត្រូវបានបិទខ្ទប់នោះគឺ វត្តពោធិរាម ស្ថិតក្នុងភូមិពោធិ១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលមានព្រះសង្ឃគង់នៅចំនួន ១៧៦ អង្គ។

នៅល្ងាចមិញនេះដែរក្រុមគ្រូពេទ្យបានចុះយកសំណាកទៅលើព្រះសង្ឃទាំងអស់ដើម្បីពិនិត្យ ជាលទ្ធផលគឺមានព្រះសង្ឃ១អង្គ មានវិជ្ជមានកូវីដ-១៩ ដោយសារតែមានសិស្សរបស់លោកមកលេង ដោយបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងតាមរកសិស្សនោះដើម្បីយកមកព្យាបាល ដោយឡែកវត្តខាងលើត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នរយ:ពេល១៤ថ្ងៃ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម