Connect with us

កូវីដ-១៩

ក្រុម​គ្រូពេទ្យ​បន្ត​តេស្ត​ពលរដ្ឋ១០០នាក់​ ទាំង​យប់​ក្រោយ​រក​ឃើញ​កូវីដ១៩Delta៨នាក់ នៅ​ខណ្ឌ​ច្បារអំពៅ

បានផុស

នៅ

ភ្នំពេញ ៖ មនុស្ស​ចំនួន​០៨​នាក់ ទៀតហើយ ដែល​រស់​នៅ​ក្នុង​សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​ក្រុមគ្រូពេទ្យ​រកឃើញ​មាន​វិជ្ជមាន មេរោគ​បម្លែង​ថ្មី ដែល​តា នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ទាំង​០៨​នាក់​ខាងលើ រស់នៅ​ជុំ​គ្រួសារ​ដែល​មាន​សមាជិក​សរុប​១០​នាក់ ដែល​នៅ​សេសសល់​០២​នាក់​ទៀត លទ្ធផល នៃ​ការ​តេស្ត​សំណាក បញ្ជាក់​ថា អវិជ្ជមាន ដូច្នោះ​ហើយ អ្នក​វិជ្ជមាន​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល អ្នក​នៅសល់ គឺ​តម្រូវ​ឲ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុងផ្ទះ​របស់ខ្លួន។

បន្ទាប់ពី​មានការ​រក​ឃើញ​កូវីដ១៩​បម្លែង​ថ្មី​ខាងលើ​មក កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​លោក​ចេង មុនី​រ៉ា អភិបាលខណ្ឌ នៅ​វេលា​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១​នេះ បាន​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ បាន​ចុះ​ទៅយក​សំណាក​លើ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រសព្វ​សងខាង​ផ្លូវ​ប៉េ​តុង​មួយ​ខ្សែ ក្បែរ​ផ្ទះ​អ្នក​វិជ្ជមាន​ដែល​រក​ឃើញ​មាន​ផ្ទុកមេរោគ​ដែល​តា។

ការ​ធ្វើ​សំណាក​នោះ ធ្វើ​ឡើងលើ​បងប្អូន​ពលរដ្ឋ​ប្រុស​ស្រី​សរុប១០០​នាក់ ហើយ​គិត​ត្រឹម​ម៉ោង​២០​យប់​ថ្ងៃខែ​ដដែល​នេះ ការ​យក​សំណាក ពុំទាន់​ត្រូវបាន​បញ្ចប់​ឡើយ ខ​ណៈ​បណ្តោយ​ផ្លូវ​ប៉េ​តុង​មួយ​ខ្សែ​នោះ ត្រូវ​អាជ្ញាធរ​សម្រេច​បិទ​ខ្ទប់​ទាំងស្រុង មិនអោយ​មានការ​ចរាចរ​ធ្វើដំណើរ​ចេញចូល ហើយ​អ្នក​ពាក់ព័ន្ធ​រស់នៅ​ប្រសព្វ​សងខាង​ផ្លូវ ក៏​ពុំ​ត្រូវ​អនុ​ញ្ញាត​ឲ្យ​ចាក​ចេញពី​ការបិទ​ខ្ទប់​បានដែរ ត្រូវ​រង់ចាំ​លទ្ធិ​ផល នៃ​ការ​យក​សំណាក និង​វិធាន​ការបន្ត​របស់​ក្រុមគ្រូពេទ្យ​សិន។

ក្នុង​ការ​បិទ​ខ្ទប់​នេះ គេ​ស​ង្កេត​ឃើញ មាន​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​ប្រជា​ការពារ​ជាច្រើន​នាក់ បាន​ពង្រាយ​ការ​យាមកាម​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង នៅ​តំបន់​នោះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម