Connect with us

កូវីដ-១៩

រដ្ឋបាលស្រុកកំរៀង ចុះបិទខ្ទប់ ភូមិតាំងយូ បន្ទាប់រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ៣៤ នាក់

បានផុស

នៅ

រដ្ឋបាលស្រុកកំរៀង រួមនឹងក្រុមគ្រូពេទ្យ បានសម្រេចធ្វើការបិទខ្ទប់ ភូមិតាំងយូ មួយចំហៀងជាបណ្តោះអាសន្នសិន បន្ទាប់ពីបានរកឃើញ អ្នកផ្ទុកជំងឺកូវីដ-១៩ ជាង ៣០ នាក់ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការរៀបរាប់ពីលោក សុខ ចន្ថា មេភូមិតាំងយូ ដែលស្ថិតក្នុងឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកញ្ញាកន្លងទៅថ្មីៗនេះ មានគ្រួសាររបស់ប្រជាពលរដ្ឋមួយ ដែលរស់នៅភូមិតាំងយូ បានទៅសួរសុខទុក្ខកូន ដែលមានផ្ទុកជំងឺកូវីដ-១៩ នៅឯខេត្តបាត់ដំបង។

លោកមេភូមិតាំងយូ បានបន្តថា នៅពេលត្រឡប់មកវិញ ក្រុមសាច់ញាតិ និងបងប្អូនបានមកសួរសុខទុក្ខបន្តគ្នា ដើម្បីចង់ដឹងពីអការៈអ្នកជំងឺ។ ប៉ុន្តែក្រោយពេលត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែមានការឈឺបំពង់ក ស្រៀវស្រាញ ទើបលោកមេភូមិបានចាត់បញ្ជូនឱ្យទៅពិនិត្យសំណាកមនុស្សចំនួន ៨ នាក់ដំបូង។ ជាលទ្ធផលគឺមានវិជ្ជមានទាំង ៨ នាក់ ក៏មានការភ្ញាក់ផ្អើលតែម្តង។

នៅល្ងាចថ្ងៃទី២៧ ខែកញ្ញានេះដែរ ការយកសំណាកទៅលើប្រជាពលរដ្ឋចំនួន ១០៨ នាក់ មានស្រី ៦៤ នាក់ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៤ នាក់ ក្នុងនោះស្រី ១៧ នាក់ ដែលតម្រូវឱ្យអាជ្ញាធរធ្វើការបិទខ្ទប់ភូមិតាំងយូមួយចំហៀង ប៉ែកខាងកើត ជាប់ភូមិសាមសិប ជាបណ្តោះអាសន្ន ដោយរង់ចាំការចុះពិនិត្យ និងតាមដានការយកសំណាកទៅពិនិត្យបន្ថែមទៀត៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម