កូវីដ-១៩
ជំងឺកូវីដ-១៩ នៅខណ្ឌច្បារអំពៅ ថយចុះពីចំនួន ៨០នាក់ មកត្រឹម ៣នាក់ ក្នុង ១ថ្ងៃ
ភ្នំពេញ៖ តាមប្រភពច្បាស់ការណ៍ពីមន្ត្រីទទួលបន្ទុកការឆ្លងជំងឺកូវីដ-១៩ បំលែងថ្មីអូមីក្រុង នាថ្ងៃទី៤ ខែមីនានេះ ជំងឺកូវីដ បានថមថយច្រើនដែលមិននឹកស្មានដល់ ពីចំនួន ៨០នាក់មកនៅត្រឹម ៣នាក់ ក្នុង ១ថ្ងៃ។

លោក យី ធីរ៉ាត់ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានឱ្យដឹងទៀតថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២នេះ បើគឹតត្រឹមថ្ងៃទី២៤ គឺមានអ្នកឆ្លងជំងឺកូវីដ-១៩ បំលែងខ្លួនថ្មី អូមីក្រុង នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ មានរហូតដល់៨០នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងថែទាំសុខភាព ពិសេសនាំគ្នាអនុវត្តតាមវិធានការណ៍ទប់ស្កាត់ពីជំងឺឆ្លង តាមរយៈការផ្សព្វផ្សាយពីក្រសួងសុខាភិបាលរួចមក ទើបការឆ្លងរាលដាលក្នុងសហគមន៍ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ នៅសល់ត្រឹម ៣នាក់ ហើយថ្ងៃខ្លះសឹងតែពុំមានសោះឡើយ។

លោក យី ធីរ៉ាត់ បានបញ្ជាក់ថា លោកសូមកោតសសើដល់ស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់អាជ្ញាធរសង្កាត់ទាំង ៨ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដែលតែងតែចុះអប់រំ ផ្សព្វផ្សាយពីការថែរក្សាសុខភាពតាមខ្នងផ្ទះប្រជាពលរដ្ឋ ព្រមទាំងបាននាំយកអំណោយថ្នាំពេទ្យដល់ប្រជាពលរដ្ឋដែលខ្វះខាតជីវភាពថែមទៀតផង៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា