កូវីដ-១៩
ជាង ១ ឆ្នាំនេះ កម្ពុជា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋជាង ១៥ លាននាក់ហើយ
រយៈពេលជាង ១ ឆ្នាំមកនេះ កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋជាង ១៥ លាននាក់ហើយ ដែលធ្វើឲ្យប្រទេសមួយនេះមានភាពស៊ាំក្នុងសហគមន៍ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

យោងតាមរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បានឲ្យដឹងថា កម្ពុជា ចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយរហូតមកដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ នេះមានពលរដ្ឋប្រមាណ ១៥០០០៧៨២ នាក់ បានចាក់វ៉ាក់សាំងដូសទី ១ ក្នុងនោះមានអ្នកចាក់ដូសទី ២ ចំនួន ១៤២៥៨៦៨២ នាក់ ,អ្នកចាក់ដូសទី ៣ ចំនួន ៨៩៧៩៦៣៩ នាក់ ,និងអ្នកចាក់ដូសទី ៤ ចំនួន ២១៨៥០១៦ នាក់។

បើតាមគ.វ.ក ១៩ បានបន្តថា ក្នុងចំណោមនោះមានប្រជាពលរដ្ឋដែលមានអាយុពី ១៨ ឆ្នាំឡើង ចាក់បានចំនួន ១០៣,០៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់។ លើកុមារ-យុវវ័យ អាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ ឆ្នាំ មាន ១០០,៥២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ លើកុមារអាយុពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ មាន ១០៨,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ លើកុមារអាយុ ០៥ ឆ្នាំ មាន ១៣១,២៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ លើកុមារអាយុ ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ មាន ៦៣,៨៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។
គ.វ.ក ១៩ បានបញ្ជាក់ថា លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ មាន ៩៣,៧៥%។
ចំពោះវ៉ាក់សាំងដែលចាក់ជូនប្រជាពលរដ្ឋមានចំនួន ៦ ប្រភេទ រួមមាន ៖ វ៉ាក់សាំង Sinopharm, វ៉ាក់សាំង Sinovac ,វ៉ាក់សាំង Astrazeneca ,វ៉ាក់សាំង Johnson & Johnson ,វ៉ាក់សាំង Pfizer និង វ៉ាក់សាំងModerna។

បើតាមលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា រហូតមកដល់ពេលនេះ កម្ពុជា មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណជាង ៧៣ លានដូសហើយ សម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋ។ ក្នុងចំណោមវ៉ាក់សាំងជាង ៧៣ លានដូស ក្នុងនោះមានទាំងវ៉ាក់សាំងជំនួយទ្វេភាគី ជំនួយតាមរយៈយន្តការកូវ៉ាក់ និងការបញ្ជាទិញផ្ទាល់ហើយវ៉ាក់សាំងជាង ៥៣ លានដូស បានប្រគល់ជូន កម្ពុជា រួចហើយ និងនៅសល់ជាង ២០ លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានអត្រាខ្ពស់នេះ ធ្វើឲ្យប្រទេសកម្ពុជា មានស្ថានភាពការឆ្លងជំងឺកូវីដ-១៩ ធូរស្រាល និងបានបើកដំណើរការប្រទេសឡើងវិញ ហើយអ្វីកាន់តែប្រសើរទៀតនោះ ក្នុង ១ សប្តាហ៍នេះ កម្ពុជា មិនមានករណីឆ្លងថ្មីទេ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់