ជីវិតកម្សាន្ដ
Non ទៅជប៉ុន ចំពេលគ្រោះរញ្ជួយដី ខណៈអ្នកគាំទ្របង្ហាញក្ដីបារម្ភធំធេង
អ្នកគាំទ្របារម្ភជាច្រើនបានបង្ហាញក្ដីបារម្ភចំពោះតារាសម្ដែងថៃ Chanon Santinatornkul ឬ Nonkul ស្របពេលដែលលោកបានធ្វើដំណើរទៅប្រទេសជប៉ុនជាមួយក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំថ្មី។ ក្នុងពេលជាមួយគ្នានេះដែរ ថ្មីៗនេះគ្រោះរញ្ជួយដីបានបានប្រហារប្រទេសជប៉ុនយ៉ាងខ្លាំងក្លាថែមទៀតផង។

ទោះយ៉ាងណាក៏ដោយ មិនឲ្យអ្នកគាំទ្ររង់ចាំនិងព្រួយបារម្ភយូរតារាប្រុសវ័យក្មេង កំពុងទទួលបានភាពល្បីល្បាញរូបនេះបានធ្វើបច្ចុប្បន្នភាពពីស្ថានភាពរបស់លោកផ្ទាល់ ព្រមទាំងក្រុមគ្រួសារនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន (X) ភ្លាមៗដោយឥតបង្អង់យូរ។
តាមរយការបង្ហោះនេះដែរ តួប្រុសក្នុងរឿង “សិស្សឆ្នើមកំពូលល្បិច” ប្រាប់អ្នកគាំទ្រថា “ខ្ញុំមានសុវត្ថិភាពទេ សូមអរគុណអ្នករាល់គ្នាសម្រាប់ការព្រួយបារម្ភរបស់អ្នកកន្លងមក។ ពេលនេះពួកយើងមិនមានបញ្ហាអ្វីជាដំកំភួន ឬគ្រោះថ្នាក់ណាមួយឡើយ”។

បន្ទាប់ពីមហាជនជាច្រើនបានដឹងពីសុខទុក្ខលោក ព្រមទាំងក្រុមគ្រួសារមានសុវត្ថិភាពល្អប្រសើរហើយ គ្រប់គ្នាហាក់បង្ហាញការធូរស្រាលចិត្តច្រើន។ ទន្ទឹមនឹងនោះដែរ អ្នកគាំទ្រក៏បានមកជុំគ្នាជូនពរតារាប្រុសរូបនេះនិងគ្រួសារជួបតែសេចក្តីសុខក្នុងឆ្នាំថ្មី២០២៤ ហើយធ្វើដំណើរត្រលប់មកកាន់ទឹកដីកំណើតវិញដោយសុវត្ថិភាព។
សូមរម្លឹកដែរថា ជប៉ុនបានជួបនូវគ្រោះរញ្ជួយដីនៅកាលពីថ្ងៃទី ០១ ខែមករាឆ្នាំ ២០២៤ ចំចំណុចកណ្តាលនៅជិតទីក្រុង Noto ខេត្ត Ishikawa ដែលមានទំហំ ៧.៦ រ៉ិចទ័រ ខណៈអាជ្ញាធរបានស្នើឲ្យប្រជាជនប្រទេសនេះត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការរញ្ជួយដីនិងរលកយក្សស៊ូណាមិដែលអាចកើតមានភ្លាមៗ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចម្រៀងប្រុសហុងកុង ១០រូប មានទ្រព្យរាប់លានដុល្លារ ដែលរកបានពីអាជីពសិល្បៈកន្លងមក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


