ជីវិតកម្សាន្ដ
ម្ចាស់ផលិតកម្ម LD អះអាងថា ភាពយន្តរឿង ”សោកនាដកម្មភ្នំខ្មោច” មានគោលដៅធំ២
ជាថ្មីម្តងទៀត ផលិតករភាពយន្តនិងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា បានអះអាងពីការផលិតរឿង “សោកនាដកម្មភ្នំខ្មោច” ថា លោកសម្រេចបោះទុនក្នុងការធ្វើរឿងនេះឡើង គឺក្នុងគោលបំណង បង្កើតយុទ្ធនាការបណ្តុះគំនិតស្រលាញ់ជាតិតាមគ្រប់វិធី ឱ្យវាក្លាយទៅជាតួនាទីរបស់យើងទាំងអស់គ្នា តែមិនញុះញ៉ង់ឱ្យមានការរើសអើងពូជសាសន៍ទេ មួយទៀត គឺដើម្បីបង្ហាញពិភពលោកឱ្យបានដឹងនូវទង្វើដ៏អាក្រក់របស់ទាហ៊ានថៃ មកលើជនភៀសសឹកកម្ពុជា។

លោក លៀក លីដា បានបញ្ជាក់គោលបំណងដូច្នេះថាពួកយើងគួរតែមាន ឬក៏បង្កើតយុទ្ធនាការបណ្តុះគំនិតស្រលាញ់ជាតិតាមគ្រប់វិធីឱ្យវាក្លាយទៅជាតួនាទីរបស់យើងទាំងអស់គ្នា តែមិនញុះញ៉ង់ឱ្យមានការរើសអើងពូជសាសន៍ទេ។
លោក លៀក លីដា បាននិយាយបន្តថា រឿង”សោកនាដកម្មភ្នំខ្មោច” នឹងជួយបង្ហាញឱ្យពិភពលោកបានដឹងកាន់តែច្បាស់នូវអំពើដ៏អាក្រក់របស់ទាហ៊ានថៃមកលើជនភៀសសឹកកម្ពុជា។ វាជារឿងប្រវត្តិសាស្រ្តដែលបានកើតរួចមកហើយ ហើយវាជាប្រវត្តិសាស្រ្តពិតដែលគ្រប់គ្នាត្រូវទទួលស្គាល់។
ថៅកែផលិតកម្ម LD រូបនេះ បានបន្ថែមទៀតថា សូមបងប្អូនអាចជួយនែនាំបន្ថែមមកទៀត នៅជនរងគ្រោះ និងជាសាក្សីនៅរស់ ដើម្បីបានបញ្ចូលបន្ថែមនៅបទសម្ភាសនៅចុងវីដេអូនៃសាច់រឿង។
គួរបញ្ជាក់ដែរថា តារាខ្មែរល្បីៗជាច្រើនដួងក៏បានស្ម័គ្រចិត្តចូលរួមថតសម្តែងខ្សែភាពយន្តខ្នាតធំរឿង “សោកនាដកម្មភ្នំខ្មោច” ដោយមិនគិតលុយ។ នេះបើតាមការបញ្ជាក់ឲ្យ ដឹងពីលោក លៀក លីដា កាលពីថ្មីៗកន្លងទៅ។
ទោះបីយ៉ាងណាលោក លៀក លីដា ថៅកែផលិតកម្ម LD ថ្មីៗនេះ បានចេញមុខស្នើដល់បណ្តាម្ចាស់ក្រុមហ៊ុនដែលជាកូនខ្មែរមានផលិតផលខ្មែរ brands បង្កើតឡើងដោយកូនខ្មែរគួតែចូលរួមជាមួយ LD ក្នុងយុទ្ធនាការផលិតរឿង “សោកនាដកម្មភ្នំខ្មោច”ដែលគ្រោងនឹ ងចាប់ផ្តើមថតនាពេលឆាប់ៗនេះ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


