ជីវិតកម្សាន្ដ
ភាពយន្តសម្ដែងដោយ Shu Qi រងកំណត់ត្រាដ៏អាម៉ាស់មួយ
QQ បានរាយការណ៍ថា ភាពយន្តក្រោមចំណងជើង «Good Autumn, Mommy» សម្តែងដោយ Shu Qi និង Bai Ke ដែលបានចាក់បញ្ចាំងនៅថ្ងៃទី ១៧ ខែតុលា ត្រូវក្រុមការងារភាពយន្តប្រកាសដកខ្លួនជាបន្ទាន់ ដែលធ្វើឲ្យវាក្លាយជារឿងមួយ ដែលមានរយៈពេលចេញផ្សាយខ្លីបំផុតក្នុងប្រវត្តិសាស្ត្រ។

ប្រភពពី QQ បានបន្ថែមទៀតថា យោងតាមស្ថិតិពីគេហទំព័រលក់សំបុត្រ Maoyan មុនពេលចេញផ្សាយភាពយន្ត «Good Autumn, Mommy» លក់បានត្រឹមតែ ១៥៨,០០០យន់ (ជាង ២២,០០០ ដុល្លារ) ប៉ុណ្ណោះ។ អត្រាបញ្ចាំងថ្ងៃដំបូងមានត្រឹមតែ ១២% មិនអាចប្រកួតប្រជែងជាមួយគម្រោងផ្សេងបានទេ។ ទន្ទឹមនឹងនេះ ការលក់សំបុត្រមិនគ្រប់គ្រាន់ដើម្បីបង់ថ្លៃកក់សំបុត្ររបស់ម្ចាស់រោងកុននោះទេ។ ដូច្នេះហើយទើបក្រុមការងារភាពយន្តត្រូវប្រកាសផ្អាកមិនកំណត់ភ្លាមៗ។
មុននោះ ក្រុមការងារភាពយន្តរបស់ Finding Her ក៏មានការជួបសំណេះសំណាលជាមួយទស្សនិកជន Shu Qi, Bai Ke ក៏បានចូលរួមផងដែរ ក្នុងនោះក៏មានភ្ញៀវកិត្តិយសដូចជាអ្នកដឹកនាំរឿង Jia Zhang Ke និងតារាសិល្បៈ Li Xue Qin ផងដែរ។ យោងតាម QQ ការសម្តែងប្រាក់ចំណូលមិនល្អនៃគម្រោង Finding Her នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ខ្សែភាពយន្ត «Girls» របស់ Shu Qi ដែលគ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី ១ ខែវិច្ឆិកា។
«Girls» គឺជាស្នាដៃដំបូងដែល Shu Qi ដើរតួជាអ្នកដឹកនាំរឿង។ នាងថែមទាំងបានឈ្នះពានរង្វាន់អ្នកដឹកនាំល្អបំផុតនៅឯមហោស្រពភាពយន្តអន្តរជាតិប៊ូសាន (BIFF) លើកទី ៣០ ប្រទេសកូរ៉េនាពេលថ្មីៗនេះ។ ទោះជាយ៉ាងនេះក្តី ភាពយន្តសិល្បៈពិបាកទាក់ទាញទស្សនិកជន ហើយច្រើនតែរកចំណូលបានតិចតួច។
ផ្ទុយទៅវិញ នៅក្នុងវិស័យទូរទស្សន៍ Shu Qi បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងខ្សែភាពយន្ត «The Resurrected»ដែលត្រូវបានចាក់ផ្សាយនៅលើ Netflix ។ ក្នុងនោះ រូបនាងដើរតួជាម្ដាយដែលកូនត្រូវបានចាប់ពង្រត់ទៅប្រទេសថៃ ដើម្បីចូលរួមក្នុងសង្វៀនបន្លំ។ Shu Qi និង Li Xinjie បានប្រើវេទមន្តខ្មៅដើម្បីប្រោសអ្នកដែលបានចាប់ពង្រត់កូនរបស់ពួកគេដើម្បីសងសឹក ដែលនាំឲ្យមានព្រឹត្តិការណ៍មិននឹកស្មានដល់ជាបន្តបន្ទាប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ប៉ូលិសស៊ើបអង្កេត ហៃសូវៀតណាមម្នាក់ទៀត សង្ស័យលក់ផលិតផលក្លែងក្លាយ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


