ជីវិតកម្សាន្ដ
ល្អហួស ថា បើឈ្នះមកុដឆ្នាំនេះ នឹងយកការពិតទៅប្រាប់អន្តរជាតិឱ្យដឹងកាន់តែច្បាស់ពីល្បិចកលដ៏កខ្វក់ផ្ទះលេខ២
អតីតបវរកញ្ញាវ័យក្មេង ជូរី ល្អហួស បានអះអាងឆន្ទ:របស់ខ្លួនថា ប្រសិនបើឆ្នាំនេះខ្លួនឈ្នះមកុដក្នុងការប្រកួតវិស័យបវរកញ្ញាក្នុងស្រុកនោះគឺខ្លួននឹងយកចម្រៀង Original ចម្រៀងពិតយកទៅច្រៀងឱ្យអន្តរជាតិបានស្តាប់ល្បិតកលដ៏កខ្វក់របស់ចោរឈ្លានពាន។
ក្នុងន័យនេះ ជូរី ល្អហួស ចង់និយាយដោយសំដៅថា បើខ្លួនមានឱកាសតំណាងកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិខ្លួននឹងបង្ហាញឲ្យអន្តរជាតិបានដឹងនូវបញ្ហាសង្គ្រាមឈ្លានពានរបស់សៀម ដែលជាអ្នកចាប់ផ្តើមមកលើបូរណភាពទឹកដីកម្ពុជាមុន។ ការលើកឡើងរបស់ ជូរី ល្អហួសនេះ គឺក្រោយបវរកញ្ញាថៃម្នាក់បំភ្លៃការពិតបោកអន្តរជាតិតាមរយៈឆាកប្រកួតកម្មវិធី Miss Grand International កាលពីថ្មីៗនេះ។

ល្អហួស បានបញ្ជាក់ថាបើសិនជា ល្អហួស បានឈ្នះមកុដក្នុងស្រុកនៅក្នុងឆ្នាំនេះហើយតំណាងអោយក ម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិជាង៤០ ប្រទេស នៅប្រទេសឥណ្ឌា កូនស្រីកម្ពុជាមួយរូបនេះនិងយកចម្រៀងOriginal ចម្រៀងពិត យកទៅច្រៀងអោយអន្តរជាតិបានស្តាប់ម្តង ។
ជូរី ល្អហួសបានបន្តថាចង់ដឹងថាតើមួយណាពិរោះជាបងមួយណារវាងចម្រៀង original ពិតប្រាកដដែលដិតដាមចង់ចាំនៅក្នុងខួរក្បាលនិងបេះដូងនិងចម្រៀង Copy ដែលអ្នកប្រឌិតឡើងសរសេរមកយ៉ាងកខ្វក់ ទន្ទេញយកមកច្រៀងកុហកមនុស្សពេញពិភពលោកនោះផ្ការំដួលកម្ពុជាមួយទងនេះ និងរកយុត្តិធម៌ និងភាពត្រឹមត្រូវជូនប្រទេសកម្ពុជាឱ្យទាល់តែបាន។
ទោះបីយ៉ាងណា មានមហាជនអ្នកគាំទ្រនិងអ្នកតាមដានវិស័យបវរកញ្ញានៅកម្ពុជាមួយចំនួនបានលើកទឹកចិត្ត និងជូនពរឲ្យល្អហួស សម្រេចបំណងក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Miss Teen Cambodia 2025 ក្លាយជាម្ចាស់មកុដដើម្បីមានឱកាសឡើងទៅកាន់ឆាកអន្តរជាតិ៕ ចាន់រ៉ា

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


