ជីវិតកម្សាន្ដ
ជនជាតិ ថៃ ចាប់ផ្ដើមរើសអើង ម្ចាស់មកុដបវរកញ្ញាចក្រវាឡឆ្នាំ ២០២៥ Fatima
វីដេអូពីបណ្ដាញសង្គម TikTok ដ៏ល្បីមួយ បានក្លាយជាប្រធានបទក្តៅគគុកលើអ៊ីនធឺណិត បន្ទាប់ពីបង្ហាញដំណើររបស់បវរកញ្ញាចក្រវាឡឆ្នាំ ២០២៥ នាង Fatima Bosch តំណាងប្រទេសម៉ិកស៊ិកមកដលទឹកដីថៃ តែគ្មានការស្វាគមន៍ពីម្ចាស់ផ្ទះសូម្បីតែម្នាក់ ដោយនោះបានធ្វើឲ្យមហាជនជាច្រើនរិះគនថា ប្រទេសថៃចាបផ្ដើមរើសរើងជាតិសាសន៍ហើយ។

តាមរយៈវីដេអូឃ្លិបនេះ បង្ហាញពីម្ចាស់មកុដ Fatima Bosch រួមជាមួយក្រុម និងអង្គរក្សរបស់នាង ធ្វើដំណើរទៅកាន់កន្លែងទេសចរណ៍ល្បីៗជាច្រើននៅទីក្រុងបាងកក រួមទាំងផ្លូវ Khao San និង Siam Square។ ពេលនាងចុះពីឡានពណ៌ខ្មៅ និងស្លៀករ៉ូបពណ៌ខ្មៅ អមដោយខ្សែឈាង Miss Universe 2025 ភ្លាម នាងបានគ្រវីដៃ និងញញឹមដាក់មនុស្សម្នានៅចំពោះមុខ ប៉ុន្តែគ្មាននរណាម្នាក់ចាប់អារម្មណ៍ ឬសុំថតរូបជាមួយនាងឡើយ។
ចំពោះអ្នកដែលបានបង្ហោះវីដេអូនេះក៏មិនភ្លេចសរសេរសំណេរពីលើឃ្លិបនោះថា «គ្មាននរណាម្នាក់សុំថតរូបជាមួយនាងទេ។ គ្មាននរណាម្នាក់ទទួលស្គាល់សមត្ថភាពរបស់នាងទេ។ មានតែប្រទេសម៉ិកស៊ិកប៉ុណ្ណោះ ដែលទទួលស្គាល់នាងជាបវរកញ្ញាចក្រវាល»។
វីដេអូនោះ ទទួលបានការមើលលើសពីមួយលានដង និងទទួលបានមតិយោបល់រាប់ពាន់។ អ្នកខ្លះបានសម្តែងការអាណិតអាសូរចំពោះនាង ដែលទទួលរងការមិនស្វាគមន៍ពីប្រទេសថៃ ដែលនោះមិនគួរធ្វើដាក់បវរកញ្ញាចក្រវាលឡើយ។ អ្នកផ្សេងទៀតបានសម្តែងការមិនពេញចិត្តចំពោះការឆ្លើយតប ដោយលើកឡើងពីការចោទប្រកាន់អំពីភាពមិនច្បាស់លាស់នៃកម្មវិធីប្រកួតសម្រស់នៅក្នុងប្រទេសថៃនាពេលកន្លងមក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ម៉ិកស៊ិក ស៊ើបអង្កេតម្ចាស់ស្ថាប័ន «បវរកញ្ញាចក្រវាល» ពីបទជួញដូរគ្រឿងញៀន និងរត់ពន្ធអាវុធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


