ជីវិតកម្សាន្ដ
វណ្ណដា ថា ខ្លួនមានឈាមខ្មែរ រំភើបបានសម្តែងជូនប្រជាជនខ្មែរ នៅលើទឹកដីខ្មែរ
កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា និងសិល្បកររួមអាជីពសិល្បៈបានបង្ហាញវត្តមានយ៉ាងកក្រើកកាលពីល្ងាចថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៤ នៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅក្នុងពិធីនេះដែរ គឺគេឃើញមានការសម្ដែងយ៉ាងអស្ចារ្យពីសំណាក់សិល្បករ-សិល្បការិនី ជាច្រើនរូបជាមួយភាពសប្បាយរីករាយ។ ចំពោះពិធីបើកកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ គឺបានប្រព្រឹត្តិទៅយ៉ាងរលូន និងអស្ចារ្យបំផុតជាមួយការបង្ហាញផ្ទាំងទស្សនីយភាពព្រមទាំងការសម្តែងដ៏កក្រើកពីសំណាក់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាដើម្បីអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
ដោយឡែកចាប់អារម្មណ៍ លើតារាល្បីៗប្រចាំផលិត កម្ម “បារមី” ឯណោះវិញគឺទទួលបានការគាំទ្រ និងអបអរយ៉ាងកក់ក្តៅពីសំណាក់ទស្សនិកជនក៏ដូចអ្នកគាំទ្រផងដែរនៅក្រោមការសម្តែង-ច្រៀងទាំងដំណក់ភ្លៀងធ្លាក់។ កាន់តែពិសេសថែមទៀតគឺ ការសម្តែង និងច្រៀងលើឆាកតែមួយរវាងតារារ៉េប លោក វណ្ណដា, លោក វណ្ណថាន ,លោក នរិទ្ធ បានប៉ះជាមួយនឹងប្អូនៗរួមទ្រនំសិល្បៈ យូហៃ និងកញ្ញា រ៉េត ស៊ូហ្សាណា ជាលើកដំបូងទៀតផង។

ទោះបីយ៉ាងណាបន្ទាប់ពីបញ្ចប់ការចម្រៀង និងសម្តែងកំពូលតារាចម្រៀងរ៉េបលោក វណ្ណដា បានបង្ហាញអារម្មណ៍រំភើបរបស់ខ្លួនដូច្នេះថា “មានឈាមខ្មែរ សម្តែងជូនបងប្អូនប្រជាជនខ្មែរ នៅលើទឹកដីខ្មែរ”។ តាមរយៈខ្លឹមសារនេះ បានធ្វើឲ្យអ្នកគាំទ្រកាន់តែរំភើប និងសរសើរចំពោះឆន្ទ:តារាចម្រៀងលោក វណ្ណដា ក្នុងនាមជាតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា។

លោកបន្តថា «ខ្ញុំសូមអរគុណទៅដល់គណៈកម្មការកីឡាជាតិដែលបានផ្តល់កិត្តិយសដល់រូប ខ្ញុំបាទបានឡើងសម្តែងនៅពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ដ៏អស្ចារ្យ។ សូមអរគុណពុកម៉ែបងប្អូនទាំងអស់ចំពោះការគាំទ្រដ៏ខ្លាំងក្លាមួយនេះ ថាមពល និងសំឡេងហ៊ោរបស់អ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តដ៏អស្ចារ្យមួយសម្រាប់សិល្បករ -សិល្បការិនី ក៏ដូចជាកីឡាករកម្ពុជាត្រៀមប្រកួតទាំងអស់ផងដែរ»។

សូមបញ្ជាក់ថាលោក វណ្ណដា ត្រូវបានគេចាត់ទុកថាជា តារាចម្រៀងរ៉េបវ័យក្មេងដែលបច្ចុប្បន្នកំពុងសាងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងទាំងទីផ្សារក្នុង និងក្រៅស្រុក។ វណ្ណដា ក៏ជាតារាចម្រៀងខ្មែរមួយរូបបានធ្វើឲ្យប្រទេសជិត ខាងជាច្រើនបានស្គាល់ពីតម្លៃសិល្បៈនៅកម្ពុជាព្រោះលោកតែងនាំយកវប្បធម៌ អរិយធម៌ខ្មែរទៅបង្ហាញនៅលើឆាកអន្តរជាតិឲ្យពិភពលោកបានដឹង និងទទួលស្គាល់៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


