ជីវិតកម្សាន្ដ
រន្ធត់ចិត្តណាស់! តារាកំប្លែងល្បីឈ្មោះថៃ Khum Chauncheun កំពុងរលាកសួតធ្ងន់ធ្ងរ បន្ទាប់ពីឆ្លងកូវីដ
កាលពីយប់ថ្ងៃទី២២ មេសា កន្លងទៅនេះ កូនស្រីរបស់តារាសម្ដែងលោក Khum Chauncheun បានចេញមុខ និយាយពីស្ថានភាពរបស់ឪពុកក្រោយឆ្លងជំងឺកូវីដ-១៩ ថា ពេលនេះលោកកំពុងតែមានស្ថានភាធ្ងន់ធ្ងរគួរឲ្យព្រួយបារម្មណ៍ខ្លាំង រហូតត្រូវរុញចូលបន្ទប់សង្រ្គោះបន្ទាន់ទៀតផង។

បើតាមកូនស្រីរបស់តារាកំប្លែងខាងលើ ជំងឺកូវីដ-១៩ បានកំពុងវាយលុករាងកាយឪពុកនាងយ៉ាងខ្លាំង បណ្ដាលឲ្យសួតរបស់គាត់រលាក ហើយលោក Khum Chauncheun ក៏មានបញ្ហាខ្សោយតម្រងនោមផងដែរ។ បន្ទាប់ពីបានដឹងពីអាការៈរបស់តារាកំប្លែងខាងលើ តារាថៃជាច្រើនបានសម្ដែងការព្រួយបារម្មណ៍យ៉ាងខ្លាំង និងបាននាំគ្នាចូលរួមលើកទឹកចិត្ត ជូនពរដល់លោក Khum Chauncheun ឆាប់បានជាសះស្បើយឡើងវិញ។ តាមរយៈសារជាច្រើននៅលើបណ្ដាញសង្គម គេឃើញមានត្រួសៗដូចជា Auan rangsit Rachwinwong Mint Chalida Namtarn Crishorwang Villwannarot Yammatira Siwat Pat Napapa ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត។


.jpg)
គួរបញ្ជាក់ថា តារាកំប្លែងលោក Khum Chauncheun បានឆ្លងកូវីដ-១៩ កាលពីពេលថ្មីកន្លងទៅ ហើយភ្លាមៗលោកក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ។ ក្រោយមកភរិយារបស់លោកក៏ត្រូវបានរកឃើញបានឆ្លងជំងឺនេះដូចគ្នាដែរ ខណៈកូនរបស់តារារូបនេះវិញមិនមានវិជ្ជមាននោះទេ៕


អត្ថបទផ្ដល់ដោយ៖Poraman
ចុចអាន៖ប្រពន្ធទើបឆ្លងទន្លេថ្មីៗ! ស្រាប់តែពេលនេះស្វាមី Natalie ឆ្លងកូវីដ ក្រោយធ្វើតេស្តលើកទី៣
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


