ជីវិតកម្សាន្ដ
ព្រះកាយ ច័ន្ទ មោទនភាពខ្លាំងបានឱកាសសម្តែងល្ខោនក្បាច់របាំបុរាណខ្មែររឿង «ព្រះបាទជ័យវរ័្មនទី៧”
តារាស្រីពហុជំនាញកញ្ញា ព្រះកាយ ច័ន្ទ បានសម្តែងពីអារម្មណ៍រំភើប និងមោទនភាពខ្លាំងបន្ទាប់ពីទទួលបានឱកាសចូលរួមសម្តែងល្ខោនក្បាច់របាំបុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧” ដែលនឹងរៀបចំឡើងនាចុងខែកញ្ញានេះ។

តារាសម្តែង ព្រះកាយ ច័ន្ទ បានបញ្ជាក់ថា នាងពិតជារំភើបហួសនឹងថ្លែងដែលមាននិស្ស័យ មានសំណាងក្នុងការចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ។ ម្យ៉ាងទៀត រឿងដែល ព្រះកាយ ច័ន្ទ កាន់តែរំភើបខ្លាំងទៀតនោះគឺនាងមានឱកាសបានគ្រងឈុតព្រះនាងជ័យរាជទេវី ផងដែរ។
ព្រះកាយ ច័ន្ទ បាននិយាយឲ្យដឹងថា “នាងខ្ញុំពិតជាមានកិត្តយសណាស់ដែលមានវត្តមាន នៅក្នុងការសម្តែងល្ខោនក្បាច់របាំបុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧ ដកស្រង់ត្រង់ឈុតស្នាព្រះហស្ថ និង សមិទ្ធផលនៃមហាវីរក្សត្រទាំង ៣ អង្គ» ដូច្នេះបងប្អូនដែលស្រលាញ់ នឹងចង់ថែនៅសិល្បៈវប្បធម៌យើងដល់ពេលដែលអ្នកទាំងអស់ត្រូវបង្ហាញហើយ“។

នាងបញ្ជាក់បន្ថែមថា កម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែររឿង” ព្រះបាទជ័យវរ្ម័នទី៧”គឺនឹងមានការសម្តែងនៅសាលមហោស្រពកោះពេជ្រនាថ្ងៃទី២៨ និងទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការសម្តែងពីរពេលនៅវេលាម៉ោង ១៥:០០រសៀលនិងវេលាម៉ោង១៨ :០០ល្ងាច។លើសពីចូលរួមទស្សនាលោកអ្នកក៏បានរួមចំណែកអភិរក្សគាំទ្រ និងលើកស្ទួយគុណៈតម្លៃដ៏វិសេសនៃសិល្បៈវប្បធម៌ខ្មែរទៀតផង។
សូមបញ្ជាក់ថា ព្រះកាយ ច័ន្ទ បានចូលប្រឡូកក្នុងសិល្បៈនាអំឡុងងឆ្នាំ២០១១ ខណៈដែលទស្សនិកជនស្គាល់នាងដំបូងតាមរយៈការធ្វើជាពិធីការិនី និងសម្ដែងភាពយន្តជាច្រើនរួមមាន “ផ្ការីកក្នុងចិត្ត” និង រឿង” ភ្លើងព្យាបាទ”ជាដើម។ បច្ចុប្បន្ន ព្រះកាយ ច័ន្ទ ក៏កំពុងមមាញឹកការងារនៅសាលាសិល្បៈផ្ទាល់ខ្លួនដែលនាងបើកបង្រៀនក្មេងៗជំនាន់ក្រោយលើអាជីពសិល្បៈស្ទើរគ្រប់ទម្រង់។

បន្ទាប់ពីចូលរួមប្រកួតដោយឆ្លងកាត់ការប្រឡងវគ្គជម្រុះជាច្រើននៅក្នុងកម្មវិធីកញ្ញាឯកដ៏អស្ចារ្យទីបំផុត គឺរកឃើញម្ចាស់ម្កុដ Miss Grand ភ្នំពេញ២០២៤ បានទៅលើបេក្ខភាពតារាសម្តែងកញ្ញា ព្រះកាយ ច័ន្ទ ដែលតំណាងខណ្ឌទួលគោក ប៉ុន្តែក្រោយកាន់តំណែងនេះបានប៉ុន្មាននាង ក៏បានប្រកាសដំណឹងលាឈប់ពីតំណែងដោយគ្មានការសោកស្តាយឡើយ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


