ជីវិតកម្សាន្ដ
ព្រះកាយ ច័ន្ទ ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សគ្មានថវិកាគ្រប់គ្រាន់ចំនួន ១០នាក់
តារាស្រីពហុជំនាញកញ្ញា ព្រះកាយ ច័ន្ទ បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្ស ដែលគ្មានថវិកាគ្រប់គ្រាន់ចំនួន ១០នាក់ដើម្បីបានចូលរៀនវិស័យសិល្បៈដូចជា, របាំបុរាណ សម្តែង និងការដើរម៉ូដជាដើម…។

តារាសម្តែងកញ្ញា ព្រះកាយ ច័ន្ទ បានលើកឡើងថា ព្រះកាយ ច័ន្ទ ក្លឹបផ្តល់អាហារូបករណ៍ទៅដល់សិស្សដែលមិនមានថវិកាចំនួន ១០នាក់ ដើម្បីសិក្សា ផ្នែកសិល្បៈ ដែលមានដូចជា, របាំបុរាណ សម្តែង ការដើរម៉ូដ K-P OP និងចម្រៀង ហើយសម្រាប់ព័ត៌មានលម្អិតសូមធ្វើការទាក់ទងមកកាន់ផេក ព្រះកាយ ច័ន្ទ ក្លឹប ។ តាមរយៈដំណឹងនេះ គេឃើញមានមហាជនជាច្រើនបានសម្តែងការគាំទ្រចំពោះទឹកចិត្តដ៏ល្អរបស់តារាស្រី ព្រះកាយ ច័ន្ទ ។

សូមបញ្ជាក់ថា ព្រះកាយ ច័ន្ទ បានចូលប្រឡូកក្នុងសិល្បៈនាអំឡុងឆ្នាំ២០១១ ខណៈដែលទស្សនិកជនស្គាល់នាងដំបូងតាមរយៈការធ្វើជាពិធី ការិនី និងសម្ដែងភាពយន្តជាច្រើនរួមមាន “ផ្ការីកក្នុងចិត្ត” របស់ CTN និងរឿង “ភ្លើងព្យាបាទ” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៩ ជាដើម។ បច្ចុប្បន្ន ព្រះកាយ ច័ន្ទ ក៏កំពុងមមាញឹកការងារនៅសាលាសិល្បៈផ្ទាល់ខ្លួនដែលនាងបើកបង្រៀនក្មេងៗជំនាន់ក្រោយលើអាជីពសិល្បៈស្ទើរគ្រប់ទម្រង់។

គេក៏ចាំបានថា បន្ទាប់ពីឆ្លងកាត់ការប្រឡងវគ្គជម្រុះជាច្រើននៅក្នុងកម្មវិធីកញ្ញាឯកដ៏អស្ចារ្យទីបំផុតគឺរកឃើញម្ចាស់មកុដ Miss Grand ភ្នំពេញ២០២៤ បានទៅលើបេក្ខភាពតារាសម្តែងកញ្ញា ព្រះកាយ ច័ន្ទ ដែលតំណាងខណ្ឌទួលគោក។ ប៉ុន្តែក្រោយ កាន់តំណែងនេះមិនទាន់បានប៉ុន្មាននាងក៏បានប្រកាសដំណឹងលាឈប់ពីតំណែងដោយគ្មានការសោកស្តាយឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


