ជីវិតកម្សាន្ដ
ចេញបទ “100K” គេរិះគន់ថាសម្លេងកែមិនឡើង យុគន្ធ ថេរ៉ាយុ ឆ្លើយតបយ៉ាងចាស់ដៃវិញ
កាលពីប៉ុន្មានថ្ងៃមុននេះតារាចម្រៀងលោក សុគ្ធ ថេរ៉ាយុ បានបញ្ចេញបទចម្រៀងស្នាដៃថ្មីរបស់ខ្លួនដើម្បីបំពេញការទន្ទឹងរង់ចាំរបស់អ្នកគាំទ្របន្ទាប់ ពីមានលោកស្ងប់ស្ងាត់មួយរយ:មកនោះ។ ប៉ុន្តែរឿងដែលចាប់អារម្មណ៍ក្រោយបទចម្រៀងរបស់លោកបា នផ្សព្វផ្សាយនៅលើបណ្តាញសង្គមផ្លូវការស្រាប់តែមានបុគ្គលម្នាក់បានចេះមករិះគន់ថា សម្លេងកែមិនឡើង។

ការរិះគន់នោះបានធ្វើឡើងតាមរយ:បទចម្រៀងរប ស់លោក សុគន្ធ ថេរ៉ាយុ ដែលមានចំណងជើង ថា “100K”ដោយម្ចាស់គណនីរូបនោះបានលើកឡើងថា“សម្លេងកែមិនឡើងទុកឱកាសឲ្យក្មេងជំនាន់ក្រោ យទៅប្អូន”។បន្ទាប់ពីមានការរិះគន់បែបនេះលោក សុគន្ធ ថេរ៉ាយុ បានចេញមុខឆ្លើយតបវិញក្នុងអត្ថន័ យពន្យល់យ៉ាងត្រជាក់ផងដែរ។
លោក សុគន្ធ ថេរ៉ាយុ បានថ្លែងប្រាប់តាមបណ្តាញសង្គមថា លោកអរគុណណាស់អ្នកដែលបានចូល Com ments ក្នុងបទចម្រៀងរបស់លោកហើយលោកអត់ចង់ច្រៀងដេីម្បីចង់យកឈ្នះចាញ់ប្អូនៗជំនាន់ ក្រោ យនោះទេហេីយលោកក៏អត់គិតថាខ្លួនឯងត្រូវតែល្បី ល្បាញជាងអ្នកណាៗដែរ កាលដែលលោកចូលមកច្រៀងវិញពេលនេះគឺគ្រាន់តែបំពេញបំណងអ្នកដែលគាំទ្រខ្លួនមួយចំនួនតូចដែលគាត់បាត់មុខលោកយូរ ព្រោះពួកគាត់មិនដែលឃេីញលោកចេញចម្រៀងដូច មុនយូរហេីយទោះអ្នកគាំទ្រលោកមានតែមួយរយនា ក់ក៏ដោយក៏លោកសប្បាយចិត្ដដែរព្រោះវាជាការស្រ លាញ់ចេញពីចិត្តពីបេះដូងពិតរបស់ពួកគាត់។
តារាចម្រៀង សុគន្ធ ថេរ៉ាយុបានលើកឡើងថា“ខ្ញុំចង់បញ្ជាក់ប្រាប់បងបន្តិចថា ខ្ញុំមកច្រៀងវិញនេះព្រោះទី មួយខ្ញុំចង់បំពេញបំណងអ្នកគាំទ្រខ្ញុំមួយចំនួនតូចតែ ប៉ុណ្ណោះមួយទៀតខ្ញុំគ្រាន់តែចង់បំពេញបំណងកាស្រ លាញ់សិល្ប:របស់ខ្ញុំតាំងពីក្មេងមក ខ្ញុំមិនចង់បោះប ង់វាហេីយមួយទៀតខ្ញុំគ្រាន់តែច្រៀង ឬ ថតដេីម្បីអោ យខ្លួនឯងសប្បាយចិត្តឬរវល់តែប៉ុណ្ណោះ ដេីម្បីកុំអោ យគិតច្រេីនមិនបានចង់ឈ្នះចង់ប្រជ្រែងជាមួយអ្នក ណាម្នាក់ឡេីយ”។
លោកបន្តថា នៅក្នុងពិភពសិល្ប:នេះបងអាចមិនស្គា ល់ខ្ញុំច្បាស់តែបងអាចស៊ើបសួអ្នកនៅក្នុងរង្វង់សិល្ប: បានថាតេីខ្ញុំជាមួយមនុស្សបែបណា ? ។ ឈ្នានីសច្រ ណែនខា្លចប្អូនជំនាន់ក្រោយល្បីជាងឬយ៉ាងណា? ជាមនុស្សចង់មានមុខមាត់ខ្ពស់ជាងគេជាងឯងឬ យ៉ាង ណា? ខ្ញុំមានតែអោយតំលៃប្អូនជំនាន់ក្រោយជួបពួក គាត់មានតែការរាក់ទាក់ណែនាំនិយាយលេងពីនេះពី នោះមិនដែលគិតថាគាត់ល្បីលេីសខ្ញុំ ខ្ញុំត្រូវតែច្រណែ នពួកគាត់ទេ ព្រោះខ្ញុំដឹងច្បាស់ណាស់ក្នុងវិស័យនេះពិតណាស់រលកក្រោយត្រូវតែច្រានរលកមុខ ។
តារាចម្រៀង សុគន្ធ ថេរ៉ាយុនិយាយថាតែខ្ញុំសុំអោយបងនិយាយរិះគន់អី្វសូមបងយកខួររបស់បងមកគិតសិនចាំនិយាយចេញមកព្រោះការ និយាយរបស់បងអាចធ្វេីខ្ញុំ ឬក៏អ្នកសិល្ប:មួយចំនួនមិនសប្បាយចិត្ត ព្រោះសម្តីដែលមិនបានឆ្លងកាត់ខួរក្បាលរបស់បង ចុងក្រោយអរគុណដែលចំនាយពេលតាមដានជីវិតផ្ទាល់ខ្លួនខ្ញុំនឹងរិះគន់សម្លេងរបស់ខ្ញុំ។
លោកសុគន្ធ ថេរ៉ាយុ កាលពីកន្លងទៅតារារូបនេះមិនត្រឹមតែក្លាយជាតារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំ ងនោះទេលោកក៏មានភាពជោគជ័យខ្លាំងលើអាជីវក ម្មផងដែរប៉ុន្តែន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីលើវិស័យសិ ល្ប:មួយសន្ទុះគឺកន្លងមកលោកក៏បានបាត់វត្តមានពីសិល្បៈមួយរយៈខណ:មហាជនជាច្រើនតែងបានទន្ទឹ ងរង់ចាំវត្តមាននៃបទចម្រៀងថ្មីៗរបស់លោកដើម្បីប្រ ជែងលើទីផ្សាបច្ចុប្បន្ន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


