ជីវិតកម្សាន្ដ
សុគន្ធ ថេរ៉ាយុ បញ្ជាក់ហេតុផលចំពោះអត្តចរិតទៅកាន់អ្នកគាំទ្រ
តារាចម្រៀងវ័យក្មេងលោក សុគន្ធ ថេរ៉ាយុ បន្ទាប់ពីកសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើវិស័យសិល្បៈមួយរយៈកន្លងមក ស្រាប់តែលោកបានបាត់ខ្លួនពីវិថីសិល្បៈមួយរយៈ មហាជនជាច្រើនបានទន្ទឹងរង់ចាំវត្តមាននៃបទចម្រៀងថ្មីៗរបស់លោកដើម្បីប្រជែងលើទីផ្សារបច្ចុប្បន្ន។

លោក សុគន្ធ ថេរ៉ាយុ កាលពីពេលកន្លងទៅមិនត្រឹមតែក្លាយទៅជាតារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងនោះទេ លោកក៏មានភាពជោគជ័យខ្លាំងលើអាជីវកម្មផងដែរ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នាពេលនេះ លោក សុគន្ធ ថេរ៉ាយុ បានចេញមកទម្លាយពាក់ព័ន្ធអត្តចរិតផ្ទាល់ខ្លួនទៅកាន់អ្នកគាំទ្រ ក៏ដូចជាមហាជន និងអ្នកនៅជុំវិញផងដែរ។

ដើម្បីបង្វែរការយល់ខុសមួយចំនួនមកលើរូបលោក តារាប្រុស ថេរ៉ាយុ បានបញ្ជាក់ហេតុផលថា «ពេលខ្ញុំអត់សប្បាយចិត្ត ខ្ញុំអត់ចង់និយាយអ្វីទាំងអស់ មិនមែនមកពីឫក មិនមែនមកពីមិនពេញចិត្តអ្នកណាទេ ហើយពេលអត់សប្បាយចិត្ត ខ្ញុំគ្រាន់តែចង់នៅស្ងៀមស្ងាត់ បើមានគេសួរនាំច្រើនខ្លាចថា ទឹកភ្នែកខ្ញុំនឹងស្រក់ ខ្លាចថា នឹងអាចប្រើសម្ដីធំដាក់គេ ខ្លាចថា អារម្មណ៍នឹងនាំខួរក្បាលនិយាយអ្វីដោយមិនចេះគិតគូរធ្វើឱ្យអ្នកដទៃឈឺចាប់»។

តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ បាននិយាយទៀតថា ពេលដែលមិនសប្បាយចិត្ត លោកគ្រាន់តែចង់អនុញ្ញាតឱ្យខ្លួនឯងមិនសប្បាយចិត្តឱ្យអស់ចិត្ត រិះគិតឱ្យបានច្បាស់ ដោះស្រាយជាមួយខ្លួនឯងឱ្យដាច់ស្រឡះ មុននឹងរូបលោក សម្រេចត្រលប់មកជីវភាពធម្មតាវិញ។
ជាមួយគ្នានោះដែរ មហាជន និងអ្នកគាំទ្រ ក៏បានលើកទឹកចិត្តឱ្យ ថេរ៉ាយុ រឹងមាំ ខណៈសាមីខ្លួនបញ្ជាក់ដោយខ្លីទៀតថា “ហត់ណាស់បង”៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា២០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


