Connect with us

ជីវិតកម្សាន្ដ

តារា​សម្តែង ឈឹម អា​រី​យ៉ា យំ​ខ្សោះ​ខ្លួន​ ខណៈ​ជួប​ទុក្ខ​ផ្ទួនៗ​ស្ទើរ​ទទួលយក​មិនបាន​

បានផុស

នៅ

ភ្នំពេញ ៖ ​តារា​សម្តែង​អ្នកនាង ឈឹម អា​រី​យ៉ា ពេល នេះ​នាង​បាន​ជួប​ទុក្ខ​ផ្ទួនៗ​គ្នា​ ខណៈ​ដែល​អ្នក​ម្ដាយក្មេក​ទើប​មរណភាព​មិនទាន់​បាន​ប៉ុន្មាន​ផង​ក៏​ស្រាប់​តែ​លោក​ប្តី​ជាទី​ស្រលាញ់​បាន​ទទួល​មរណភាព​ចោល​ទាំង​អាល័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​អ្នក​សិល្បៈ​ជិតដិត​បាន​ឲ្យ​ដឹង​ថា​ អ្នក​ម្តាយក្មេក​(​ម្តាយ​លោក រស់ ឧស្សាហ៍ )​ទើបតែ​ទទួល​មរណ​ភាព​កាល​ពី​ពេល​ថ្មីៗ​ប៉ុណ្ណោះ​ពោល​គឺ​រំលង​បាន​ប៉ុន្មាន​ថ្ងៃ​ក៏​ស្រាប់តែ​ពេលនេះ​ស្វាមី​នាង​លោក រស់ ឧស្សាហ៍ បាន​ទទួល​មរណភាព​តាម​ក្រោយ​។​

​ផ្អែក​តាម​ការ​បង្ហោះ​រប​ស់​អ្នកនាង ឈឹម អា​រី​យ៉ា បាន​រៀបរាប់​សារ​ទាំង​សោកសៅ​ថា រស់ ឧស្សាហ៍​(Ro s Auksa )​ពេទ្យ​ថា​៣​ថ្ងៃ​ទៀត​ប្តី​ខ្ញុំ​បាន​ទៅផ្ទះ​ហើយ​។​ អូន​ប្រាប់​បង​កុំ​ឲ្យ​គិត​ច្រើន​បងអត់​ស្តាប់​អូន​ទេ​បង​ចិត្ត​ដាក់​ណាស់​បង​សុខចិត្ត​ទៅ​នៅ​មួយ​ម៉ាក់​ហើយ​ទុក​អូន​និង​កូន​ចោល​។​

​តាម​ប្រភព​ព័ត៌មាន​មួយចំនួន​បញ្ជាក់​ថា ​ស្វាមី​ឈឹម អា​រី​យ៉ា​ ដែល​មាន​ឈ្មោះថា​រស់ ឧស្សាហ៍​ដោយ មាន​អាការៈ​ធ្ងន់​រហូត​អស់​សង្ខារ​បណ្តាល​មក​ពី​ជំងឺ​មួយចំនួន​ដូចជា​បេះដូង​ធ្វើទុក្ខ​ជាតិពុល​ក្នុង​ថ្លើម​និង​លើសឈាម​ជាដើម​។​ ដំណឹង​មរណភាព​របស់​ស្វាមី អ្នកនាង អា​រី​យ៉ា​ បាន​ធ្វើ​ឲ្យ​មានការ​សោកស្តាយ​ខ្លាំង​ពី​សំណាក់​មិត្តភក្តិ​និង​ក្រុមគ្រួសារ។

គេ​នៅចាំ​បាន​ថា ​តារា​សម្ដែង ឈឹម អា រី យ៉ា បាន​សម្រេចចិត្ត​ដឹក​ដៃ​លោក​រស់ ឧស្សាហ៍​ជា​មន្ដ្រី ផ្កាយ​២​ រៀបការ​កាលពី​ថ្ងៃទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់ ២ ( ក្បាលថ្នល់ )។ ឈឹម អា​រី​យ៉ា នៅ​ពេល​ដែល​រៀបការ​រួច​ក៏បាន​សម្រេច លាឈប់​សិល្បៈ​មួយ​រយៈ​សាង​សុភមង្គល​គ្រួសារ​ដ៏​កក់ក្តៅ​៕

ដោយ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ វិនាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ២១ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៤៥ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៥៤ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម