ជីវិតកម្សាន្ដ
បន្ទាប់ពីភរិយា ឥឡូវកូនពៅ និងប្អូនប្រុស មង្គល ទីណា ក៏ឆ្លងកូវីដ ដែរ
អ្នកនាង ដា លីន ដែលគេស្គាល់ថាជាភរិយារបស់តារាចម្រៀងលោក មង្គល ទីណា បានប្រកាសថាខ្លួនបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ ចំណែកស្វាមីតេស្តអវិជ្ជមាន។
ដោយឡែកក្រោយមកទៀត ក៏ស្រាប់តែភរិយាលោក មង្គល ទីណា បានបញ្ជាក់ទៀតថា បន្ទាប់ពីធ្វើតេស្តសំណាកលើក្រុមគ្រួសារក៏រកឃើញកូនពៅ និងប្អូនប្រុសម្នាក់ទៀតឆ្លងកូវីដ-១៩ដែរ ពោលគឺទាំង៣នាក់។

អ្នកនាងបន្តថា ខ្ញុំសូមអគុណចំពោះអ្នកទាំងអស់គ្នាដែលបានឆាតនិងផ្ញើសារបារម្ភ ហើយសួរសុខទុក្ខម្យ៉ាងទៀតខ្ញុំការពារណាស់ដែរ តែនៅតែឆ្លងមិនផុត ដូច្នេះមានតែខំធ្វើចិត្តដើម្បីមានកម្លាំងមើលកូន ។ បញ្ចាក់រកឃើញវិជ្ជមានតែខ្ញុំ និងកូនពៅខ្ញុំហើយប្អូនប្រុសខ្ញុំម្នាក់ទៀតទាំងអស់វិជ្ជមាន៣នាក់។
ភរិយារបស់តារាចម្រៀង មង្គល ទីណា បានបញ្ជាក់ដែរថា នាងចាក់វ៉ាក់សាំងលើកទី១រួចហើយ និងរង់ចាំធ្វើការចាក់វ៉ាក់សាំងលើកទី២នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ហើយស្រាប់តែធ្វើតេស្តសំណាកក៏បានរកឃើញថាមានវិជ្ជមានកូវីដ-១៩តែម្តង៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


