Connect with us

ជីវិតកម្សាន្ដ

ស៊ឹម ស្រី​និ​ច ប្រាប់​មូលហេតុ​ឈប់​ពី​សិល្ប​:

បានផុស

នៅ

​តារា​សម្តែង​កញ្ញា ស៊ឹម ស្រី​និ​ច ថ្មីៗ​នេះ​បាន​ប្រកាស​យ៉ាង​ភ្ញាក់ផ្អើល​ អំពី​ដំណឹង​លាឈប់​ពី​អា ជីព​សិល្បៈ ​ដែល​ខំ​សាង​កេរ្តិ៍ឈ្មោះ​ឡើង​អស់​រយៈពេល​ប្រមាណ​៦​ឆ្នាំ​មក​ហើយ​នោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទោះ​បីយ៉ាងណា​កាលនោះ ស៊ឹម ស្រី​និ​ច មិនបាន​បញ្ជា​ប់​ប្រាប់​ពី​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​ឈប់​ពី​សិល្បៈយ៉ាង​តក់ក្រហល់​នេះ​ទេ​ ដោយសារ​ហេតុផល​នេះហើយ​ ទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មាន​ចម្ងល់​គ្រប់គ្នា​។​

​ដើម្បី​ស្រាយ​មន្ទិល​នេះ​តារា​សម្តែង​រូប​ស្រស់ ស៊ឹម ស្រី​និ​ច បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​សារ​អេ​ឡិច​ត្រូ​និ​កថា ​កត្តា​ដែល​ជំរុញ​ឲ្យ​នាង​ឈប់​ពី​សិល្បៈ គឺ​ដោយសារ​ចង់​មាន​ពេលវេលា​គ្រប់គ្រាន់ ​ដើម្បី​រស់នៅ​បែប​ជីវិត​ផ្ទាល់ខ្លួន​ ហើយ​មួយវិញទៀត​ក៏​ចង់​យក​ពេល​ក្នុង​ការ​បើក​នូវ​មុខ​ជំនួញ​ផ្ទាល់ខ្លួន​ផងដែរ​។ ស៊ឹម ស្រី​និ​ច បញ្ជាក់​ថា​”​សម្រាប់​ខ្ញុំ​គិត​ថា ​មកដល់​ឥឡូវនេះ​ បាន​ដើរ​លើ​អាជីព​សិល្បៈច្រើន​ក្រាស់ក្រែល​ហើយ​ដែរ ​ដូច្នេះ​ទើប​ចង់​ផ្លាស់​ប្តូរ​បរិយាកាស​មក​រកស៊ី​ម្តង​”​។​ នាង​ថា ​បច្ចុប្បន្ន​កំពុង​សិក្សា​លើ​មុខ​ជំ​នួញ​ថ្មី​ ដែល​មាន​គម្រោង​ត្រៀម​បើក​ឆាប់ៗ​ខាងមុខនេះ​។​

​តារា​ស្រី​ស៊ឹម ស្រី​និ​ច​ បន្ថែម​ថែម​ដែរ​ថា​ ចំពោះ​អា​ជីព​សិល្បៈ​ទៅ​ថ្ងៃ​ខាងមុខ​ បើសិន​ជាមាន​ពេលវេលា​គ្រប់គ្រាន់​ឬ​មានឱកាស​នាង​ និង​ចូល​ប្រឡូក​ជាថ្មី​ឡើងវិញ​ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​អ្នកគាំទ្រ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម