ជីវិតកម្សាន្ដ
ដោយសារវិបត្តិកូវីដធ្វើឲ្យតារាជើងចាស់ ទេព រិន្ទដា ត្រូវរបូតការងារធំមួយចំនួនចេញពីក្នុងដៃ
ភ្នំពេញ ៖ កំឡុងពេលដែលជំងឺកូវីដ-១៩បាននឹងកំពុងរាតត្បាតមានរយៈពេលប្រមាណ២ឆ្នាំគេសង្កេត ឃើញមានអ្នកសិល្បៈជាច្រើនបានបាត់បង់ប្រាក់ចំណូលស្ទើរតែទាំងស្រុងពីការច្រៀងសម្ដែងនិងថតភាពយន្ដជាដើម។

ដោយសារតែហេតុផលនេះហើយទើបធ្វើឲ្យតារាខ្មែរមួយចំនួនងាកមកបន្ថែមអាជីពថ្មីដើម្បីទប់ទល់កុំឲ្យប្រឈមជួបវិបត្តិសេដ្ឋកិច្ច។ ដោយឡែកងាកមកតារាភាពយន្តល្បីឈ្មោះលោក ទេព រិន្ទដារ៉ូ ថ្មីៗនេះក៏បានត្អូញត្អែរពីរឿងរ៉ាវនេះផងដែរ។

តារាជើងចាស់មានប្រជាប្រិយភាពលោក ទេព រិន្ទដារ៉ូ បានលើកឡើងក្នុងសំណេរថា «ដោយសារ កូវីតចង្រៃ ធ្វើ ឱ្យ ការងារមួយចំនួនធំត្រូវបានផ្អាក តែពេលខ្លះការងារដែលមិនអាចខកបានក៏តម្រូវ ឱ្យពួកយើងត្រូវតែធ្វើដោយខានមិនបាន យើងមិនហ៊ាន ជួបគ្នា ព្រោះ តែ ខ្លាច នេះជាការងារ ដោះ ទាល់ ដើម្បីបានបន្ត បញ្ចាំង ជូនទស្សនិក ជន » ។

លោក ទេព រិន្ទដារ៉ូ បន្តទៀតថាជាបទពិសោធន៍ការងារថ្មីស្រឡាងមួយទៀតក្នុងអាជីពសម្តែងរបស់ ខ្ញុំ ក្នុងវិស័យភាពយន្តក្នុងសម័យកូវីដសូម មើលកំសាន្តមុនពេលហាត់ប្រាណ។ សូមមានសំណាង ល្អ សុខ ភាពល្អ នឹង សុវត្ថិភាព ឈ្នះ កូវីតចង្រៃ ទាំងអស់គ្នា ។
ជាមួយគ្នានោះគេសង្កេតឃើញថា ដោយសារបញ្ហានេះលោក ទេព រិន្ទដារ៉ូ ក៏ត្រូវបង្ខំចិត្តថតសកម្មភាពសម្ដែងដោយខ្លួនឯងពីចម្ងាយ ដើម្បី ផ្ញើឲ្យអ្នកដឹក នាំកាត់បញ្ចូលក្នុងសាច់រឿងបញ្ចាំងជូនបងប្អូនទស្សនា ដែលសកម្មភាពសម្ដែង បែប នេះ គឺ ជា បទពិសោធន៍ថ្មីមួយសម្រាប់រូបលោកក្នុងវិស័យភាពយន្ដផងដែរ៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ