Connect with us

ជីវិតកម្សាន្ដ

ប្រយ័ត្នផង! ជនអនាមិកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយយកឈ្មោះតារាប្រុស រ៉ា វិរ: បន្លំឆបោក

បានផុស

នៅ

តារាសម្ដែងលោក រ៉ា វិរៈ បើទោះជាផ្អាកសម្ដែងមួយរយៈ តែលោកនៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ជាពិសេសគឺពីអ្នកសិល្បៈ ដោយសារតែលោកបានក្លាយជាបុគ្គលជោគជ័យក្នុងមុខជំនួញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងភាពជោគជ័យ និងស្របពេលដែលកេរ្តិ៍ឈ្មោះត្រដែតនេះហើយ ទើបលោកត្រូវគេយករូបថត និងឈ្មោះទៅបង្កើតគណនីក្លែងក្លាយ ហើយឆបោកអ្នកដទៃដែលធ្វើឱ្យលោករងការបង្ខូចឈ្មោះ ។ 

យោងតាមការបង្ហោះរបស់ លោក រ៉ា វិរៈ បញ្ជាក់ថា លោកចាប់បានគណនីក្លែងក្លាយរហូតដល់ជាង ១០អាខោនដែលយករូបលោកទៅប្រើប្រាស់ និងខ្លះប្រើទាំងឈ្មោះរបស់លោកផង ហើយរាល់សកម្មភាពរបស់លោកត្រូវបានជននោះយកទៅបង្ហោះដើម្បីបន្លំភ្នែកគេថា នោះគឺជាគណនីពិតប្រាកដរបស់លោក។

 

ជនអនាមិកទាំងនោះថែមទាំងដើរឆបោកគេដោយប្រើមធ្យោបាយផ្សេងៗរហូតធ្វើឱ្យមានការភ្ញាក់ផ្អើលផងដែរ។ លោក រ៉ា វិរៈ អះអាងថា លោកបានដឹងពីការបង្កើតគណនីនក្លែងក្លាយ ក្រោយពីមានអ្នកចាញ់បោកគេទាក់ទងមក ហើយអ្នកខ្លះបានផ្ញើគណនីដែលប្រើរូបរបស់លោកជាច្រើនមកឱ្យមើល។

លោកបន្តថា នៅពេលដែលរូបរបស់ខ្លួនត្រូវគេប្រើធ្វើជាគណនីក្លែងក្លាយ ហើយយកឈ្មោះទៅឆបោកគេដែលធ្វើឱ្យអ្នកខ្លះយល់មានការច្រលំ។ លោកមានគម្រោងដាក់ពាក្យបណ្ដឹងឆែករកអ្នកនៅពីក្រោយនៃការបង្កើតគណនីទាំងនោះ ទៅកាន់ភ្នាក់ងារសមត្ថកិច្ច ដើម្បីឱ្យប្រាកដចិត្តថា តើបុគ្គលនោះមានបំណងអ្វីទើបយកឈ្មោះលោកទៅឆបោកបែបនេះ។ 

លោកក៏ប្រកាសមិនទទួលស្គាល់គណនីទាំងអស់នោះឡើយ ខណៈដែលលោកក៏ទទូច កុំអ្នកទាក់ទងជាមួយគណនីដែលមានរូបលោក កុំឆ្លងឆ្លើយ បើមានករណីខ្ចីលុយខ្ចីកាក់ ឬករណីឱ្យវេរលុយលើមុខជំនួញរបស់លោក។ លោកថា រាល់ថ្ងៃលោករវល់រឿងមុខជំនួញ និងមើលថែភរិយាកំពុងពរពោះ តែមិននឹកស្មានថាមានគេមកបង្ខូចឈ្មោះបែបនឹងឡើយ៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ ស្ទើរមិនជឿ តារាចម្រៀង វណ្ណា ស័ក្តិ មានកូនស្រីធំពេញវ័យយ៉ាងស្រស់ស្អាត

ចុចអាន៖ ផ្តើមចេញពីរឿងស្នេហា តារាខ្មែរ ២ដួង ផុងខ្លួនជាប់ឃុំក្នុងឆ្នាំ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម