Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែង ជា សុវណ្ណនរាហ៍ ប្រៀបធៀបថា ស្នេហាមិនខុសពីខ្សែហ្គីតាទេ

បានផុស

នៅ

ភ្នំពេញ៖ លោក ជា សុវណ្ណនរាហ៍ ដែលជាតារាសម្តែងប្រុសសង្ហាមួយរូប បានធ្វើការប្រៀបធៀបថាស្នេហាមិនខុសអីពីខ្សែហ្គីតាទេ។ ត្រង់ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្រខ្លះសួរនាំគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ការបង្ហោះរបស់តារាសម្ដែង ដែលតែក្តាប់បានឱកាសតួឯកច្រើនរឿងលោក ជា សុវណ្ណនរាហ៍ នេះដែរគេឃើញគេមានមហាជននិងនិយមអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនយល់ដែរថា« ស្នេហារឹតខ្លាំងពេកគេរត់ចោលហើយ»។ 

ដោយឡែក បើផ្អែកតាមសំណេររបស់លោកជា សុវណ្ណនរាហ៍ ក៏បានលើកឡើងដូច្នេះថា «ស្នេហាមិនខុ សអីពីខ្សែហ្គីតាទេ រឹតកាន់តែខ្លាំងកាន់តែពិរោះ តែក៏ងាយនឹងដាច់ដែរ ថ្ងៃនេះទំនេរយកហ្គីតាមកដូរខ្សែឲ្យហើយ ២ដាច់ទាំង២»។

ក្នុងនោះតារាសម្តែងលោក សុវណ្ណនរាហ៍ ក៏បានឆ្លើយតបការសួរនាំដែរថា«បើរឹតខ្លាំងពិរោះ គ្រាន់តែប្រឈមនឹងដាច់បន្តិច ចំណែកស្នេហាកាន់តែ Care កាន់តែបារម្ភ កាន់តែស្រលាញ់ គ្រាន់តែប្រឈមនឹងដាច់ដូចគ្នា»។ ជាមួយគ្នានេះគេឃើញមហាជនបង្ហាញការគាំទ្រគ្រប់គ្នា៕

អត្ថបទ៖ចាន់រ៉ា

ចុចអាន៖មកមើលតារាខ្មែរ ៣ ដួង គ្រងឈុតសម័យបុរាណ ពិតជាស្វាហាប់និងសង្ហាដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម