ជីវិតកម្សាន្ដ
អតីតតារាកំប្លែង ឃ្មឹប ធ្លាក់ខ្លួនធ្វើសន្តិសុខតែក្រុមហ៊ុនមិនបើកលុយឲ្យ
អតីតតារាកំប្លែងធ្លាប់ល្បីឈ្មោះស្ថិតក្នុងក្រុមនាយ កុយ គឺនាង ឃ្មឹប បន្ទាប់ពីរសាតឃ្លាតឆ្ងាយសិល្បៈមួយរយៈមកឃើញថា ជីវិតនាងកាន់តែធ្លាក់ចុះដុនដាប់ទៅៗស្ទើរមិននឹកស្មានដល់ឡើយ។
យ៉ាងណាមិញពេលនេះក៏ស្រាប់តែមានដំណឹងថា ឃ្មឹប បានធ្លាក់ខ្លួនមកបម្រើការងារជាសន្តិសុខបន្ទាប់ពីផ្តាច់គ្រឿងញៀន។ ប៉ុន្តែអ្វីដែលគេអាណិតទៀតនោះ គឺអ្នកនាង ឃ្មឹប មិនត្រូវបានក្រុមហ៊ុនសន្តិសុខបើកប្រាក់ខែឲ្យទេ។

ផ្អែកតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ ហ៊ុយ ឧត្តម បានលើកឡើងថា អតីតតារាកំប្លែងល្បីឈ្មោះនាង ឃ្មឹប ធ្លាក់ខ្លួនដោយសារគ្រឿងញៀនបានកែរប្រែជីវិតថ្មីទៅធ្វើសន្តិសុខនៅក្រុមហ៊ុនN M R (អិន អឹម អ )តែក្រុមហ៊ុនមិនបើកលុយអោយទេ។
ប្រភពបន្តថា ខ្ញុំបានទាក់ទងសូមការបកស្រាយពីម្ចាស់ក្រុមហ៊ុន តែម្ចាស់ក្រុមហ៊ុនសន្តិសុខមិនលើកទូរសព្ទ័សោះ ហើយរដ្ឋបាលនៅក្រុមហ៊ុនគាត់ថា គាត់មិនដឹងទេ។

ប្រភពបន្តទៀតថា មានសន្តិសុខផ្សេងទៀតក៏មិនទាន់បើកប្រាក់ខែដែរ តើរឿងនេះជារឿងអយុត្តិធម៌ សម្រាប់ពួកគាត់ឬយ៉ាងណា? ពួកគាត់សុំតែលុយកម្លាំងញើសឈាមរបស់គាត់ដើម្បីចិញ្ចឹមក្រពះតែប៉ុណ្ណោះ ។
ដោយឡែកបើតាមសម្តីអ្នកនាង ឃ្មឹប បានលើកឡើងថា ការងារជាសន្តិសុខនោះ នាងបានប្រាក់ខែតែ១៨០ដុល្លារប៉ុណ្ណោះ ហើយនាងខំធ្វើបានពីរវេន ដូច្នេះប្រាក់ខែត្រូវគុណនឹងពីរ។ នាងនិងដៃគូត្រូវបានថៅកែដូរពីកន្លែងមួយទៅកន្លែងមួយ ហើយមិនបើកប្រាក់ខែឲ្យទេ៕
អត្ថបទ ៖ ចាន់រ៉ា

-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


