ព័ត៌មានជាតិ
ទៅលេងព្រះសីហនុ ក៏មានរមណីយដ្ឋានរូបចម្លាក់ស្អាតមិនចាញ់ រមណីយដ្ឋានប្រវត្តិសាស្ត្រទេ
រមណីយដ្ឋានទេសចរណ៍ប្រាសាទបន្ទាយទ័ព មានទីតាំងស្ថិតក្នុងភូមិ អូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺតំបន់កម្សាន្តទើបបង្កើតថ្មីដោយក្រុមហ៊ុនឋានសួគ៌ បច្ចុប្បន្នកំពុងមានភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលទៅលេងកម្សាន្តឥតដាច់ បើទោះជារមណីយដ្ឋានមួយនេះ កំពង់ដំណើរការសាងសង់ក៏ដោយ។

រមណីយដ្ឋានថ្មីនេះ ប្រៀបដូចជាប្រាសាទថ្មីមួយ ដោយសារទឹកដៃនៃការចម្លាក់ប្រាសាទស្អាតប្រណិត ដែលធ្វើឱ្យអ្នកដែលទៅលេងមួយចំនួន មានការយល់ច្រឡំថា ជារមណីយដ្ឋានទើបរកឃើញថ្មី តាមតាការពិតទៅនោះ គឺមិនមែនទេ គឺជាការវិនិយោគរបស់ក្រុមហ៊ុនឋានសួគ៌។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១១ ខែកញ្ញា នេះថា រមណីយដ្ឋានថ្មី ឈ្មោះថារមណីដ្ឋានប្រ សាទបន្ទាយទ័ព នេះគឺបង្កើតឡើងដោយក្រុម ហ៊ុនឯកជន ដោយរៀបចំជារបាក់ទឹកធ្លាក់ និងមានចម្លាក់ដាប់ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផ្ទាល់ ដោយជាងចំលាក់និងរូបមួយចំនួនទៀតនាំយកមករៀបចំដាក់បន្ថែមមានទម្រង់ស្រដៀងទៅនឹងចម្លាក់នៅតាមប្រាសាទបុរាណ។

ក្រុមហ៊ុនវិនិយោគ បានឆ្លាក់ចម្លាក់ថ្ម ភ្នំ និងមានទឹកជ្រោះ ដែលមានចម្លាក់ប្រាសាទនៅលើថ្ម រូបដំរី ដូចពីជំនាន់ដើម។
តាមសម្ដីរបស់អ្នកបម្រើការនៅរមណីយដ្ឋានប្រាសាទបន្ទាយទ័ពកន្លងមកបញ្ជាក់ថា ថ្ងៃធម្មតាមិនសូវមានភ្ញៀវទេសចរមកលេងកម្សាន្តទេ គឺភ្ញៀវទេសចរភាគច្រើនមក លេងតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ ដោយសារតែរមណីយដ្ឋានទើបនិងចាប់ផ្តើមសាងសង់ គឺភ្ញៀវទេសចរមកលេងកម្សាន្ត បានត្រឹមគយគន់មើលទឹកជ្រោះធ្លាក់និងទេសសភាពដ៏ស្រស់ត្រកាល នៃសម្រស់ធម្មជាតិនៅជុំវិញ រមណីយដ្ឋានរូមនិងរូបចម្លាក់នៅលើផ្ទាំថ្មប៉ុណ្ណោះ។

ភ្ញៀវទេសចរអាចទៅលេងកម្សាន្តរមណីយដ្ឋាន ប្រសាទបន្ទាយទ័ព បានគឺមានផ្លូវពីរជំរើស ដោយផ្លូវទី១អាចធ្វើដំណើរពីចេញផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែកគីឡូម៉ែត្រ លេខ១៩៣(ផ្លូវក្រាលគ្រួសក្រហម) ឆ្លងកាត់តាមបណ្តោយ ភូមិអូតាប៉ាងចម្ងាយ ប្រមាណជិត១០គីឡូម៉ែត្រនោះ និងដល់ហើយ។

ផ្លូវទី២ គឺអាចធ្វើដំណើរចេញពីផ្លូវសម្តេចសង្ឃទេព្យ វង្យ ត្រង់ចំណុច ភូមិអូរត្រជាក់ចិត្ត ដោយធ្វើដំណើរ តាមផ្លូវក្រាលគ្រួសក្រហមដូចគ្នា ប៉ុន្តែរមានចម្ងាយឆ្ងាយជាងផ្លូវទី១បន្តិច គឺប្រវែងប្រមាណជិត២០គីឡូមែត្រ ឯណ្ណោះ ។
តាមការចុះពិនិត្យផ្ទាល់ដោយលោកប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមានការសហការពីអាជ្ញាធរស្រុកព្រៃនប់កន្លងមកបានឱ្យដឹងថា ភាគច្រើននៃចម្លាក់នៅក្នុងរមណីយដ្ឋានកែច្នៃ «ប្រាសាទ បន្ទាយទ័ព» គឺសាងសង់បែបព្រហ្មញ្ញសាសនា។ ទាំងនេះគឺជាការចូលរូមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៏ ដើម្បីបម្រើវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


