ក្រៅពី Lisa សមាជិក Blackpink ផ្សេងទៀត ឆ្លងកូវីដដែរទេ?
Connect with us
Helistar Cambodia - Helicopter Charter Services

ជីវិតកម្សាន្ដ

ក្រៅពី Lisa សមាជិក Blackpink ផ្សេងទៀត ឆ្លងកូវីដដែរទេ?

បានផុស

នៅ

តារាចម្រៀងស្រី Lalisa Manoban ឬគេស្គាល់ថា Lisa ក្នុងក្រុម Blackpink បានធ្វើតេស្តវិជ្ជមាន ជំងឺកូវីដ-១៩កាលពីថ្ងៃពុធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ផលិតកម្ម YG Entertainment បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិក៣នាក់ផ្សេងទៀតនៃក្រុម Blackpink មិនត្រូវបានចាត់ទុកថាមានទំនាក់ទំនងជិតស្និទ្ធជាមួយ Lisa នោះទេ ហើយមិនដឹងឆ្លងកូវីដដែរឬក៏អត់ ប៉ុន្តែកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តម៉ាស៊ីនធំ PCR។

តារា​ចម្រៀង និង​រ៉េប​ ​ដើម​កំណើត​ថៃ រូបនេះ បាន​ស្ថិត​ក្នុង​ចំណោម​តារា​ចម្រៀង K-pop ដែល​ទទួល​បាន​ការ​គាំទ្រយ៉ាងច្រើន​ច្រើន​កុះករ។

នាងគឺជាផ្នែកមួយនៃក្រុមនារីដែលទទួលបានជោគជ័យបំផុតរបស់ K-pop។ វីដេអូចំនួន៥របស់ Blackpink ត្រូវបានគេចូលមើលច្រើនជាង១ពាន់លានដងនៅលើ YouTube រួមទាំងការចូលមើល ១.៧ពាន់លានដងសម្រាប់បទចម្រៀង “DDU-DU DDU-DU” ផងដែរ។

អាល់​ប៊ុម​ទោល​ដំបូង​របស់ Lisa គឺ Lalisa ត្រូវ​បានបញ្ចេញកាលពី​ថ្ងៃ​ទី១០ខែ​កញ្ញា។ បទចម្រៀងដំបូងរបស់នាងចំណងជើង “LALISA” បានបង្កើតកំណត់ត្រា YouTube សម្រាប់វីដេអូតន្ត្រីសិល្បករទោលដែលមានអ្នកចូលមើលច្រើនបំផុត ក្នុងរយៈពេល២៤ម៉ោង ដោយមានអ្នកទស្សនា ៧៣.៦លានដង យកឈ្នះបទចម្រៀង “ME! ” របស់ Taylor Swift ក្នុងឆ្នាំ២០១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NY Times

ចុចអាន៖ អ្នកគាំទ្ររង់ចាំ Lisa ច្រៀងឆ្លងឆ្នាំនៅថៃ ត្រូវខកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services