ជីវិតកម្សាន្ដ
អ្នកគាំទ្ររង់ចាំ Lisa ច្រៀងឆ្លងឆ្នាំនៅថៃ ត្រូវខកចិត្ត
អ្នកនាំពាក្យរបស់ក្រុមហ៊ុន YG Entertainment បានប្រកាសថា តារាចម្រៀងកូរ៉េដើមកំណើតថៃកញ្ញា Lisa Manoban សមាជិកក្រុម Blackpink មិនអាចចូលរួមសម្តែងក្នុងយប់ឆ្លងឆ្នាំ ២០២១ នៅប្រទេសកំណើតរបស់នាងបានទេ។

កាលពីពេលថ្មីៗនេះ ខាងថៃធ្លាប់បង្ហើបថាខ្លួនបានត្រៀមប្រាក់ ១០០ លានបាត (ជាង ៣ លានដុលារអាមេរិក) សម្រាប់អញ្ជើញតារា K-pop កញ្ញា Lisa និងតារាចម្រៀងអ៊ីតាលី លោក Andrea Bocelli ដើម្បីចូលរួមក្នុងការប្រគុំតន្ត្រី Countdown នៅប្រទេសថៃ។ ប៉ុន្តែកាលពីម្សិលមិញនេះ ភ្នាក់ងារកូរ៉េខាងត្បូងបានឆ្លើយតបថា ម្ចាស់បទ Lalisa មិនអាចទៅច្រៀងបានឡើយ។

ដោយឡែក លោក Yuthasak Supasorn អភិបាលនៃមន្ទីរទេសចរណ៍ខេត្តភូកេត និយាយថា ប្រទេសថៃនឹងរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តី ក្រោមប្រធានបទ “Reopen Thailand: Culture and Tourism Festival” នៅក្នុងតំបន់សាកល្បងទេសចរណ៍ ឬខេត្តតំបន់ពណ៌ខៀវ និងតំបន់ផ្សេងៗទៀត ដែលអនុញ្ញាតដោយរដ្ឋាភិបាល។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីសិល្បករថៃជាច្រើនរូប ក៏ដូចជាអញ្ជើញតារាបរទេសមកចូលរួមផងដែរ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក ក្រោយការបិទខ្ទប់រយៈវែងកន្លងមក។

យ៉ាងណាមិញ ផលិតកម្ម YG បានបញ្ជាក់ តារាចម្រៀង Lisa មិនអាចបង្ហាញខ្លួននៅក្នុងការប្រគុំតន្ត្រីឆ្លងឆ្នាំ ដែលរៀបចំដោយប្រទេសថៃបានទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការពិត ១០យ៉ាង ពី Anchilee Scott-Kemmis បវរកញ្ញាចក្រវាល ថៃ ឆ្នាំ២០២១
ចុចអាន៖ រឿងរ៉ាវហែកហួររបស់ Kim Seon Ho ផ្អើលអ្នកគាំទ្រ មកពីអតីតមិត្តស្រីជាមនុស្សបែបនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


