ជីវិតកម្សាន្ដ
រូបភាពលើ IG របស់ Lisa ធ្វើឲ្យហ្វេនអន្ទះសារចង់ដឹងថា នាងពិតជាតំណាងឲ្យយីហោ LV ?
កាលពីថ្ងៃទី ០៥ ខែមីនា កន្លងទៅនេះ Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេប្រទះឃើញនៅក្នុងកម្មវិធី Louis Vuitton FW 24 ក្នុងអំឡុងកម្មវិធី Paris Fashion Week ឆ្នាំ ២០២៤ ខណៈដែលការបង្ហាញខ្លួនរបស់នាងបង្កឲ្យមានការចាប់អារម្មណ៍ និងមានចំងល់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

លើសពីនេះទៀតសោត សមាជិកក្រុម BLACKPINK រូបនេះត្រូវបានគេដឹងថា បច្ចុប្បន្ននេះនាងគឺជាទូតសុឆ្ទនៈឲ្យយីហោពិភពលោកល្បីៗជាច្រើនដូចជា Celine និង Bulgari ការបង្ហាញខ្លួនរបស់ Lisa នៅក្នុងកម្មវិធី Louis Vuitton ក្នុងកម្មវិធី Paris Fashion Week ម្ដងនេះ បានក្លាយជាការភ្ញាក់ផ្អើល និងក្ដីរីករាយសម្រាប់អ្នកគាំទ្ររបស់នាងផងដែរ។
យ៉ាងណានេះក្ដី ងាកទៅកាន់គណនីផ្ទាល់ខ្លួនរបស់នាង កាលពីថ្ងៃទី០៦ ខែមីនា បានបង្ហោះនូវរូបភាពច្រើនសន្លឹកក្នុងឈុតថ្មីស្រឡាងពីប្រេនលំដាប់ពិភពលោក Louis Vuitton រួមទាំងកាបូប Pic Trunk Monogram Canvas ដែលលក់ដាច់ភ្លាមៗ។ ប៉ុន្តែអ្វីដែលធ្វើអ្នកលេងលេងអ៊ីនធឺណែតឆ្ងល់ថា តើនាងឥឡូវនេះតំណាងឲ្យ Louis Vuitton ដែរឬទេ? ជារឿងមួយដ៏រសើបខ្លាំងក្នុងពេលដែល Lisa តែម្នាក់ឯងលកាន់ប្រេនធំៗនិងសុទ្ធតែល្បីៗថែមទៀត។
ទោះយ៉ាងណាក៏ដោយ ទាំងយីហោ LV និង Lisa ផ្ទាល់ពុំទាន់មានការបកស្រាយឬបង្ហោះរូបភាពទាក់ទងនឹងដំណឹងឬចំងល់របស់អ្នកគាំទ្រនោះទេ។ ដូច្នេះ ទស្សនិកជនមានតែរង់ចាំការបង្ហោះការពិតទាក់ទងនឹងទូតសុឆន្ទៈថ្មីថា តើសមាជិកក្រុម BLACKPINK នឹងក្លាយដូចអ្វីដែលមហាជនគិតដែរឬទេ?

យ៉ាងណាមិញ អ្នកលេងអ៊ីនធឺណិតម្នាក់បានចង្អុលបង្ហាញដែរថា ឆ្នាំនេះ Louis Vuitton ត្រូវបានបញ្ជាក់ថាជាម៉ាកដែលត្រូវបានគេលើកឡើងច្រើនបំផុតនៅ Paris Fashion Week វាគួរឲ្យចាប់អារម្មណ៍ណាស់ក្នុងការសម្រេចបាននូវកម្រិតនៃការលើកឡើងនេះក្នុងរយៈពេលត្រឹមតែ ១១ ម៉ោង ខណៈពេលដែលអ្នកផ្សេងទៀតបានបញ្ចេញមតិថា នាងស្រស់ស្អាតបើនាងជាអ្នកតំណាង Louis Vuitton ប្រាកដណាស់ថាប្រេននេះនឹងលក់ដាច់គ្មានសល់៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Karina សរសេរសំបុត្រសុំទោសអ្នកគាំទ្រ រឿងនាងទាក់ទងជាមួយតារាសម្ដែង Lee Jae Wook
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


