ជីវិតកម្សាន្ដ
បទចម្រៀង Original Song ខ្មែរ ៥ បទ ដែលទទួលបានការទស្សនាច្រើននៅលើបណ្ដាញសង្គម យូធូប
ជាការគួរឲ្យសរសើរ ទៅដល់តារាខ្មែរទាំងនេះ ដែលបានផលិតបទចម្រៀងOriginalទទួលបានការទស្សនាយ៉ាងច្រើនពីអ្នកគាំទ្រជាតិ និងអន្តរជាតិ។ ថ្ងៃនេះកម្ពុជាថ្មី សូមលើកយកចម្រៀង ៥ បទដែលទទួលបានការចូលទស្សនាច្រើនជាងគេនៅលើប្រព័ន្ធសង្គមយូធូប
១. បទ Are you okay ពី កញ្ញា តន់ ច័ន្ទសីម៉ា
Are you okay ត្រូវបានផលិតឡើងនៅក្រោមផលិតកម្ម Galaxy Navatra បានផុសនៅលើសង្គមយូធូបនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ច្រៀងដោយ កញ្ញា តន់ ច័ន្ទសីម៉ា ដែលមានអ្នកទស្សនាដល់ទៅ ១០៥ លានដង គិតត្រឹមថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ និងមានចំនួនអ្នកLike ៤២៦ ម៉ឺននាក់ ។

២. បទ Time To Rise ពី លោក វណ្ណដា និងព្រឹទ្ធាចារ្យ គង់ ណៃ
Time To Rise ត្រូវបានផលិតឡើងនៅក្រោមផលិតកម្ម បារមី បានផុសនៅលើសង្គមយូធូបនៅថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០២១ ច្រៀងដោយ លោក វណ្ណដា និងព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដែលមានអ្នកទស្សនាដល់ទៅ ៧៩ លានដង គិតត្រឹមថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ និងមានចំនួនអ្នកចុចLike ១.៤ លាននាក់។

៣. បទ ម្ដាយ( MAMA ) ពី លោក វណ្ណដា និងក្មេងខ្មែរ
ម្ដាយ ឬ ( MAMA ) ត្រូវបានផលិតឡើងនៅក្រោមផលិតកម្ម បារមី និង Vydia WMG បានផុសនៅលើសង្គមយូធូបនៅថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០២០ ច្រៀងដោយ លោក វណ្ណដា និងក្រុមក្មេងខ្មែរ( ពន្លឺ និង សុជាតិ ) ដែលមានអ្នកទស្សនាដល់ទៅ ៦១ លានដង គិតត្រឹមថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ និងមានចំនួនអ្នកចុចLike ៥៨៥ ម៉ឺននាក់។

៤. បទ មាន់ស្រែ ពី កញ្ញា វ៉ាប៊ី
មាន់ស្រែ ត្រូវបានផលិតឡើងនៅក្រោមផលិតកម្ម Town បានផុសនៅលើសង្គមយូធូបនៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០១៨ ច្រៀងដោយ កញ្ញា រ៉ាប៊ី ដែលមានអ្នកទស្សនាដល់ទៅ ៦០ លានដង គិតត្រឹមថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ និងមានចំនួនអ្នកចុចLike ១៤៤ ម៉ឺននាក់។

៥. បទ រាំអីចេះ លោក ព្រាប សុវត្ថិ និងអ្នកនាង ឱក សុគន្ធកញ្ញា
រាំអីចេះ ត្រូវបានផលិតឡើងនៅក្រោមផលិតកម្ម ហង្សមាស បានផុសនៅលើសង្គមយូធូបនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០១៧ ច្រៀងដោយ លោក ព្រាប សុវត្ថិ និងអ្នកនាង ឱក សុគន្ធកញ្ញា ដែលមានអ្នកទស្សនាដល់ទៅ ៥៥ លាននាក់ គិតត្រឹមថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ និងមានចំនួនអ្នកចុចLike ១២៩ ម៉ឺននាក់។


អត្ថបទ៖ ផានិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


