ជីវិតកម្សាន្ដ
ស្រស់ស្អាតណាស់! បវរកញ្ញា ភុំ សោភ័ណ្ឌ គ្រងសម្លៀកបំពាក់រាត្រីសមោសរក្នុងវគ្គមួយនៅឆាកMiss World
បវរកញ្ញាតំណាងឲ្យកម្ពុជា កញ្ញា ភុំ សោភ័ណ្ឌ គិតមកដល់ពេលនេះមានរយ:ប្រមាណជិតមួយសប្តាហ៍ដែលនាងបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ចេញទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Word 2021លើកទី៧០ នៅទីក្រុង San Juan ប្រទេសព័រតូរីកូ។

ដំណើរឆ្លងទ្វីបរបស់កញ្ញា ភុំ សោភ័ណ្ឌ ដែលជាម្ចាស់ម្កុដMiss World Cambodia ដើម្បីទៅចូលរួមការប្រកួតនៅលើឆាកអន្តរជាតិកាលពីថ្មីៗកន្លងទៅ ក៏ទទួលបានការគាំទ្រនិងលើកទឹកចិត្តពីមហាជនជាច្រើនផងដែរ ខណ:ដែលនាងគឺជាបេក្ខភាបវរកញ្ញាពិភពលោករបស់កម្ពុជាដែលមានរូបសម្រស់ដ៏ស្រស់ស្អាតនិងទាក់ទាញទៀតផង។

ដោយឡែករឿងដែលគេចាប់អារម្មណ៍ទៀតនោះ គឺនៅទំព័រហ្វេសប៊ុកផេកផ្លូវការរបស់Miss World Cambodiaបានឱ្យដឹងថា នៅរាត្រីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវនឹងព្រឹកថ្ងៃទី០៧ខែធ្នូឆ្នាំ២០២១ នៅកម្ពុជា កញ្ញា ភុំ សោភ័ណ្ឌ បានចូលរួមប្រកួតវគ្គ Top Model and Designer Contests ក្នុងកម្មវិធីប្រកួតMiss World 2021ដោយមានបណ្ដាប្រទេសនានាជាច្រើនទៀតចូលរួម។

ប្រភពបានបន្តថា សូមប្រិយមិត្តនឹងហ្វេនៗចូលរួមផ្តល់កម្លាំងចិត្តនិងគាំទ្រកញ្ញាឱ្យទទួលបានជោគជ័យក្នុងកម្មវិធីMiss World 2021។ ឈុតដែលកញ្ញា ភុំ សោភ័ណ្ឌ បានគ្រងនោះ គឺជាឈុតរាត្រី សមោសរយ៉ាងស្រស់ស្អាតបង្ហាញពីភាពទន់ភ្លន់ ដែលបានច្នៃឡើងយ៉ាងសម្រិតសម្រាំងផងដែរ។

គួររម្លឹកថា កញ្ញា ភុំ សោភ័ណ្ឌ បវរកញ្ញាតំណាងឱ្យកម្ពុជាកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅបានចាកចេញពីប្រទេសកំណើតទៅប្រទេសព័រតូរីកូ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីMiss Word 20 21 លើកទី៧០ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


