ជីវិតកម្សាន្ដ
លោក ម៉ុន សារិ អតីតតារាភាពយន្ត និងជាធនធានដ៏ជំនាញផ្នែករៀបចំឆាក បានទទួលមរណភាព
មហាជន និងអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីជាច្រើន បានសម្ដែងការសោកស្តាយ ចំពោះមរណភាពរបស់លោក ម៉ុន សារិ អតីតតារាភាពយន្ត និងជាធនធានដ៏ជំនាញ ផ្នែករៀបចំឆាកភាពយន្ត។
លោក ម៉ុន សារិ គឺជាអតីតតួសម្ដែង ក្នុងរឿងក្លាហាន៩ ដែលធ្លាប់ដើរតួ ជាមួយពិធីករប្រុសល្បីឈ្មោះ វី យ៉ារ៉ូ ,តារាសម្ដែង ឌី សូនីតា,បវរកញ្ញាចក្រវាលឆ្នាំ ២០២០ រ៉េត សារីតា និងសិល្បករ-សិល្បការិនីផ្សេងទៀត ហើយក្រៅពីការសម្ដែង លោកក៏ជាអ្នកធ្វើការរៀបចំតុបតែងឆាកថត ក្នុងវិស័យភាពយន្ដខ្មែរមួយរូប ផងដែរ។
បើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក Amazin g Cambodia បានរៀបរាប់ពីដំណឹងដ៏សោកសៅនេះថា «ថ្វីដ្បិតតែខ្ញុំមិនបានស្គាល់ជីវប្រវត្តិ និងស្នាដៃលម្អិតរបស់លោកកន្លងមក តែក៏សូមចូលរួមរំលែក ទុក្ខចំពោះការបាត់បង់លោក ពូ សារិ ( Sarik Mon ) ធនធានមនុស្សជំនាញរៀបចំតុបតែងឆាកភាព យន្តដ៏ចំណានម្នាក់»។
ប្រភពបន្តថា «ផលិតករភាពយន្ត និងតួសម្តែងជាច្រើន ដែលធ្លាប់ប្រឡូកការងារ ជាមួយលោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយថែមទាំងបាននាំគ្នា ជួយឧបត្ថម្ភដល់បុណ្យសពរបស់គាត់ ដែលកំពុងខ្វះខាតថែមទៀតផង។ សូមវិញ្ញាណក្ខន្ធលោកពូ បានទៅកាន់សុគតិភព»។
ដោយឡែកអ្នកនិពន្ធ យឹម តាស្រង់ ក៏បានផ្ញើសាររំលែកទុក្ខដែរថា «ទោះយ៉ាងណាគាត់ធ្លាប់រួមការងារជាមួយខ្ញុំច្រើនលើកដែរ សូមចូលរួមរំលែកទុក្ខជាមួ យក្រុមគ្រួសារលោកពូផង នឹងសូមចូលរួមបុណ្យ សព១លានរៀល។ លោក ពូ សារិ ធ្វើការងារផ្នែកភាពយន្តទទួលមរណភាព ដោយសារជំងឺកូវីដ-១៩»៕
អត្ថបទ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


