ជីវិតកម្សាន្ដ
សួង សាខារ៉ានីត រំភើបខ្លាំងដែលមានឱកាសសម្ដែងក្នុងរឿងប្រវត្តិសាស្ត្រ”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី”
តារាសម្តែងរូបស្រស់កញ្ញា សួង សាខារ៉ានីត បង្ហាញអារម្មណ៍រំភើបខ្លាំងបន្ទាប់ពីទទួលបានឱកាសសម្ដែងក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ដែលជាខ្សែ ភាពយន្តនិយាយពីជីវិតពិតរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេកម្ពុជា។
អំឡុងពេលដែលក្តាប់បានឱកាសចូលរួមសម្តែងក្នុងរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” នេះដែរ កញ្ញា សួង សាខារ៉ានីត បានបង្ហាញអារម្មណ៍រំភើបខ្លាំងខណ:មហាជនជាច្រើនក៏បានសម្តែងការគាំទ្រនិងសរសើរនាងដែលទទួលបានឱកាសនេះផងដែរ។

កញ្ញា សួង សាខារ៉ានីត បានរៀបរាប់ភ្ជាប់សំណេររំភើបដូច្នេះថា មហាសប្បាយចិត្តខ្លាំងណាស់ថ្ងៃនេះដែលនាងខ្ញុំបានចូលរួមថតរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» និងសូមអគុណដល់បងប្រុស ហ៊ុយ វាសា និងបងស្រីនាដ បងប្រុស សេកផល្លី ខ្លាំងណាស់បង។ ប្អូនគ្មានអ្វីជូនបងបងក្រៅពីម្រាមដៃដប់សូមគោរពអគុណលោកទាំងបីអស់ពីចិត្តរបស់ប្អូននោះបង។ គេកត់សម្គាល់ដឹងដែរថា សម្រាប់តួឯកប្រុសនៅក្នុងរឿងនេះ គឺលោក ប៉ាន់ ខែមម៉ានូ ខណ:តួឯកស្រីគឺកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។

សូមបញ្ជាក់ថា ខ្សែភាពយន្តប្រវត្តិសាស្ត្ររបស់ខ្មែររឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី» បានចាប់ផ្តើមធ្វើពិធីក្រុងពាលីថតជាផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

ពិធីក្រុងពាលីរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរមី»នេះ គឺបានប្រព្រឹត្តធ្វើឡើងនៅទីបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងទីក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយក្នុងនោះក៏មានវត្តមានបុត្រា-បុត្រីទាំង៤របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមផងដែរ។ ម្យ៉ាងទៀតក៏តារាប្រុស-ស្រីចាស់ក្មេងល្បីៗជាច្រើនក៏បានបង្ហាញវត្តនៅក្នុងពិធីនេះដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង