ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ទ្រាំលែងបានដាក់មួយម៉ាត់ ឲ្យធូរស្រលះពីទ្រូង
ភ្នំពេញ៖ តារាចម្រៀងស្រីកូនមួយអ្នកនាង ពេជ្រ សូលីកា ហាក់មួម៉ៅក្នុងចិត្តរឿងអ្វីមួយ ទ្រាំលែងបានបង្ហោះសារដៀមដាមបង្កប់ន័យយ៉ាងចាក់ដោត។ អ្នកនាង ពេជ្រ សូលីកា បានថ្លែងរៀបរាប់ថា បើគេស្អប់អ្នក ទោះបីអ្នកប្រឹងធ្វើល្អប៉ុណ្ណា ក៏គេរកកន្លែងទើសអ្នកទាល់តែបាន។ ផ្គាប់ចិត្តមនុស្សគ្រប់គ្នាមិនបានទេ ប្រឹងធ្វើល្អឲ្យអស់ពីចិត្តទៅ បើគេមិនពេញចិត្ត ជារឿងរបស់គេ។

តារាស្រីរូបនេះបន្ត សូមកុំចំណាយខួរក្បាល នឹងពេលវេលាលើមនុស្សអវិជ្ជមានច្រើនពេក។ យ៉ាងណាពាក្យពេចន៍យ៉ាងចាក់ដោតនេះ តាមនាងបញ្ជាក់គ្រាន់តែសម្រង់ចេញពីសៀវភៅកម្លាំងចិត្តរបស់លោកគ្រូគូ សុភាព ប៉ុណ្ណោះ។
ថ្វីត្បិតអាជីពសិល្បៈរបស់នាងបច្ចុប្បន្នហាក់មានភាពស្ងប់ស្ងាត់ ការរក្សាបានប្រជាប្រិយភាពនិងការគាំទ្រនៅលើទីផ្សារសិល្បៈរបស់តារាស្រីរូបស្រស់អ្នកនាង ពេជ្រ សូលីកា នេះគឺផ្តើមចេញពីភាពអត់ធ្មត់រួមផ្សំនឹងការប្រើប្រាស់ចរិកលក្ខណៈយ៉ាងសមញ្ញនាំឲ្យទស្សនិកជនភាគច្រើនលួចសរសើរនិងគោរពរាល់ទង្វើរឬសកម្មភាពរបស់នាង៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


