Connect with us

ជីវិតកម្សាន្ដ

ជ័យ សុ​វ៉ាត ប្រកាស​សុំ​ឈាម​ជួយសង្គ្រោះ​ជីវិត​ក្មេង​កំព្រា​ម្នាក់​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ ៖ ជា​កងទ័ព​អាវ​ស​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​-១៩​ និង​តារាចម្រៀង​រូប​សង្ហា​លោក​ជ័យ សុ​វ៉ាត​បានធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ជាថ្មី​បន្ទាប់ពី​លោក​បាន​ចេញ​មុខ​អំពាវនាវ​ដល់​សប្បុរស​ជន​សុំ​ការចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ក្មេង​កំព្រា​ម្នាក់​ដែល​ឆ្លង​ជំងឺ​កូ​វីដ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ការពិត​តារាចម្រៀង​លោក ជ័យ សុ​វ៉ាត កន្លង​ត្រូវ​បាន​មហាជន​ដឹង​ហើយ​ថា​លោក​សុខចិត្ត​ទម្លាក់​ចោល​ក្បាល​មេក្រូ​និង​សម្លៀកបំពាក់​ជា​អ្នកចម្រៀង​មក​គ្រង​ឯកសណ្ឋាន​គ្រូពេទ្យ​ជួរមុខ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ ​សម្រាប់​ការបង្ហាញ​វត្តមាន​ជា​គ្រូពេទ្យ​ជួរមុខ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​នៃ​សមាគម​គ្រូ​ពេទ្យ​ធីតា​ ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​កូ​វី​-១៩​ពី​សំ​ណាក់ លោក ជ័យ សុ​វ៉ាត នេះដែរ​បាន​ធ្វើ​ឲ្យ​មហាជន​គាំ ទ្រ​និង​សរសើរ​ចំពោះ​ទឹកចិត្ត​លះបង់​ដ៏​ធំធេង​នេះ​។

​ដោយឡែក​កាលពី​ល្ងាច​ថ្ងៃទី​០៨ ​ខែមីនា ឆ្នាំ​២០២២ ​ម្សិលមិញ​លោក ជ័យ សុ​វ៉ាត បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​កថា ​តោះ​បងប្អូន​ស៊ែរ​រក​អ្នក​ដែល​អាច​ជួយ​ប្អូន​បាន​។​ សួស្ដី​បងៗ​ខ្ញុំ​មាន​អ្នកជំងឺ​ម្នាក់​ជា​ក្មេង​កំព្រា​បាន​ឆ្លង​ជំងឺ​កូ​វីដ​ខ្វះ​ឈាម​ហើ​យ​មានស​ភាពស្លេកស្លាំង​ខ្លាំង​ត្រូវការ​បញ្ចូល​ឈាម​បន្ទាន់​បើ​មាន​បងប្អូន​ណា​ចង់​បរិច្ចាគ សូម​ទាក់ទង​មក​ខ្ញុំ​ផ្ទាល់​។​ ខ្ញុំ​កំពុង​នៅ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​នា​ស្ដា​ត់​អូឡាំពិក​, ០៩៦ ៩០៦ ០៩ ០២​។

ក្រោយពី​ការប្រកាស​របស់​លោក ជ័យ សុ​វ៉ាត នេះ​គេ​ឃើញ​មាន​អ្នកគាំទ្រ​និង​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​បង្ហាញ​ការ​គាំទ្រ​និង​ខ្លះទៀត​ក៏បាន​សម្រេច​ថា ​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ក្មេង​កំព្រា​ខាងលើ​ផង​ដែរ​។ ​សូម​បញ្ជាក់ថា ​កន្លង​ម​ក​លោក ជ័យ សុ​វ៉ាត ក៏​ធ្លាប់​បានបង្ហាញ​ឆន្ទ​:​ដ៏​មុ​ស​មុត​របស់ខ្លួន​ក្នុងនាម​កងទ័ព​អាវ​ស​ចូលរួម​ប្រ​យុ ទ្ធ​ប្រឆាំង​ចំ​ចាត់​កូ​វីដ​-១៩​។​លោក​អះអាងថា​កង​ទ័ព​អាវ​សម្នាក់​នេះ​មិន​ចុះចាញ់​ ហើយក៏​មិន​រុញរា​ដាច់​ខាត​ក្នុង​ការចូលរួម​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម