Connect with us

ជីវិតកម្សាន្ដ

បង្កើតភាពជោគជ័យដោយទេពកោសល្យផ្ទាល់ខ្លួន ស្រាវីស្គី CHIVAS សហការជាមួយ កំពូលតារាចម្រៀងលំដាប់ពិភពលោក K-POP គឺកញ្ញា LISA ជាទូតសុឆន្ទៈ

បានផុស

នៅ

តារាចម្រៀង LISA ដឹកនាំយុទ្ធនាការផ្សព្វផ្សាយ ‘I Rise, We Rise’ ថ្មីរបស់ស្រាវីស្គី Chivas នៅទ្វីបអាស៊ី – ដើម្បីអបអរសាទរភាពជោគជ័យផ្ទាល់ខ្លួន និងការលើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២២ ស្រា​វី​ស្គី Chivas បានប្រកាស​ចាប់ដៃ​គូរ​ជាមួយ​កញ្ញា LISA ដែលជា​កំពូល​តារាចម្រៀង K-Pop ដ៏​មាន​ឥទ្ធិពល​បំផុត​នៅលើ​ពិភពលោក ជា​ទូត​សុឆន្ទៈ​ថ្មី​របស់ខ្លួន និង​ជា​ស្ត្រី​ដំបូង​គេ​ដែល​តំណាង​ឲ្យ​ម៉ាក​យីហោ​ស្រា​វី​ស្គី Chivas នៅក្នុង​ទ្វីបអាស៊ី​។​

​ដោយ​បន្ត​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​បំផុសគំនិត​សម្រាប់​អ្នកគាំទ្រ​របស់​ស្រា​វី​ស្គី Chivas ជំនាន់​ក្រោយ​មកពី​ជុំវិញ​ពិភពលោក​តាមរយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ ‘I Rise, We Rise’ ថ្មី​របស់ខ្លួន Chivas បាន​សហការ​ជាមួយ​តារាចម្រៀង​ដ៏​ល្បីល្បាញ និង​ជា​អ្នក​ផ្តួចផ្តើម ដើម្បី​អបអរសាទរ និង​លើកទឹកចិត្ត​ដល់ អ្នកជំនាន់ក្រោយ ដែល​កំពុង​ប្រឹងប្រែង​តស៊ូ​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក​ភាពជោគជ័យ​របស់​ពួកគេ​។​

​ជាក់ស្តែង ភាពជោគជ័យ​របស់​ក​ញ្ញា LISA ទាំង​សមិទ្ធផល និង​ស្ទីល​របស់​នាង​ឆ្លងកាត់​តាមរយៈ​តន្ត្រី បានធ្វើ​ឲ្យ​នាង​កាន់តែ​រឹងមាំ​ក្នុងនាម​ជា​អ្នកដឹកនាំ​ពោ​ពេញ​ដោយ​ទំនុកចិត្ត​លើ​ខ្លួនឯង លើកទឹកចិត្ត និង​បំបែក​គំនាប​រនាំង​វប្បធម៌​ទៅលើ​ស្ត្រី​។

LISA បាន​ចែករំលែក​រឿងរ៉ាវ​ផ្ទាល់ខ្លួន​របស់​នាង ដែល​បាន​ចាក​ចេញពី​ប្រទេស​ថៃ ដើម្បី​បន្ត​រកក្តី​សុបិន​របស់​នាង ហើយ​បាន​ក្លាយទៅជា​សមាជិក​នៃ​ក្រុម​តន្ត្រី​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ដោយ​បំបែក​កំណត់ត្រា​អន្តរជាតិ​ក្នុង​អាជីព​ការងារ​របស់​នាង ដោយ​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង និង​ការ​ប្តេ​ជា​ចិត្ត គឺជា​ភាពជោគជ័យ​របស់​នាង​នៅពេល​បច្ចុប្បន្ននេះ។ ​កញ្ញា LISA បន្ត​ត្រួស​ត្រាយផ្លូវ​ផ្ទាល់ខ្លួន​ផង នឹង​ជួយ​បំផុសគំនិត​អ្នក​ជុំវិញខ្លួន ហើយ​ដើរតួ​ជា​បុគ្គល​គំរូ​ដើម្បី​លើកទឹកចិត្ត​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​។ រឿងរ៉ាវ​របស់​កញ្ញា LISA គឺ​លាយ​បញ្ចូល​គ្នា​រវាង​ភាពជោគជ័យ និង​ការខិតខំ​ប្រឹងប្រែង ប្រៀប​ដូច​ទៅនឹង​អត្តសញ្ញាណ​របស់​ស្រា​វី​ស្គី Chivas ដូច្នោះ​ដែរ ដែល​នឹង​បង្ហាញ​ទៅ​អ្នកគាំទ្រ​ជំនាន់​ក្រោយ​របស់​ស្រា​ស្កុ​ត​វី​ស្គី​នៅ​ទ្វីបអាស៊ី​។

​កញ្ញា​LISA បាន​លើកឡើងថា​៖ «​បន្ទាប់ពី​បានធ្វើ​ដំណើរ​ដោយ​ខ្លួនឯង​លើផ្លូវ​ដ៏​វែងឆ្ងាយ​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ នាង​ខ្ញុំ​ចង់​ជំរុញ​និង​លើកទឹកចិត្ត​ឲ្យ​អ្នក​ទាំងអស់គ្នា​ឱ្យ​លើកកម្ពស់​ខ្លួនឯង​។ ខ្ញុំ​មិនបាន​គិត​ច្រើន​ទេ ក្នុងការ​ចាប់​ដៃគូ​ជាមួយ​ស្រា​វី​ស្គី Chivas ពីព្រោះ​គុណ​តម្លៃ​និង​ចក្ខុ​វិស័យ​របស់​ស្រា​វី​ស្គី Chivas គឺ​ដូចគ្នា​ទៅនឹង​គោលជំហរ​របស់ខ្ញុំ​ផ្ទាល់ ជាពិសេស​ខ្ញុំ​ជា​អ្នកគាំទ្រ​ស្រា​វី​ស្គី​នេះ​ស្រាប់​!”​។

​ការសហការ​នេះ​ ចាប់ផ្តើម​ជាមួយនឹង​វីដេអូ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍​មួយ​ដែលមាន​ចំណងជើង​ថា “Chivas Regal x LISA: I Rise, We Rise” ដែល​ថត​នៅ ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ការផ្សាយពាណិជ្ជកម្ម​ដែល​បញ្ចូល​សំឡេង​ដោយ​កញ្ញា LISA ផ្ទាល់​តែម្តង ដោយ​ផ្តើមចេញពី​ស្វែងរក​ពី​ដំណើរ​ជីវិត​ផ្ទាល់ខ្លួន​របស់​នាង ឥតឈប់ឈរ​ដើម្បី​សម្រេច​ក្តី​សុបិន ជាមួយ​សំឡេង​ដ៏​ទាក់ទាញ​។ វីដេអូ​ពាណិជ្ជ​កម្មនេះ​ ដឹកនាំ​ថត​ដោយ​លោក Liukh មាន​បង្ហាញ រូបភាព​ដ៏​ទាក់ទាញ​របស់ LISA ក្រេប​ស្រា Chivas Highball និង​លើកទឹកចិត្ត​ឲ្យ​អ្នក​ទស្សនិកជន​ឲ្យ​បង្កើត​ភាពជោគជ័យ​ទៅតាម​ទេពកោសល្យ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ ហើយ​ទាំងនេះ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​នៃ​ការសហការ​រវាង​កញ្ញា LISA និង Chivas ។ ​ជាងនេះទៅទៀត​នឹងមាន​ព្រឹត្តិការណ៍​ផ្សាយ​បន្ត​ផ្ទាល់ សកម្មភាព​ការងារ​ផ្ទាល់ និង​ការងារ​ផ្តាច់មុខ​ជាច្រើន​ដែល​នឹងធ្វើ​ឡើង​ឆាប់ៗ​ក្នុងឆ្នាំនេះ​។

​លោកនាយក​ផ្នែក​ទីផ្សារ​សកល របស់​ស្រា​វីស្គី Chivas គឺ​លោក Nick Blacknell បាន​មានប្រសាសន៍ថា “​នៅពេលដែល​យើង​ឈានចូល​យុគសម័យ​ថ្មី​នេះ​សម្រាប់​ស្រា​វី​ស្គី Chivas វា​មាន​សារៈសំខាន់​ណាស់ ​ដែល​យើង​ត្រូវ​សហការ​ជាមួយ​អ្នក​ដែល​មានគុណ​តម្លៃ​ដូច​ទៅនឹង​អត្តសញ្ញាណ​យើង​។ កញ្ញា LISA គឺជា​តារា​លំដាប់​ពិភពលោក ហើយ​សំខាន់​ជាងនេះទៅទៀត​ គឺ​គាត់​ជា​បុគ្គល​គំរូ​សម្រាប់​អ្នកជំនាន់ក្រោយ ជាពិសេស​នាង​នឹង​ក្លាយជា​អ្នកនាំពាក្យ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​យុទ្ធនាការ​ផ្សព្វផ្សាយ ‘I Rise We Rise របស់​យើង​។​ កញ្ញា LISA បានបង្ហាញ​ពី​ក្តី​ស្រលាញ់​មួយចំនួន​ចំពោះ​ដូចជា តន្ត្រី និង​ការបង្ហាញ​ម៉ូដ​ជាដើម ដូច្នេះ​ការចាប់​ដៃគូ​ជាមួយគ្នានេះ ​គឺ​ស្របទៅនឹង​ចក្ខុ​វិស័យ​ដែល​យើង​ជំរុញ​និង​លើកកម្ពស់ ស្រា​Chivas សម្រាប់​អ្នកជំនាន់ក្រោយ​នៅ​ទ្វីបអាស៊ី​។

​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្រា​វីស្គី Chivas Regal x LISA នឹងត្រូវ​បង្ហាញ នៅ​ទូទាំង​តំបន់​អាស៊ី តាមរយៈ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម ទូរទស្សន៍ បណ្តាញ​សង្គម និង​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​នានា ។ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការចាប់​ដៃគូ​ជាមួយ​កញ្ញា LISA ហើយ​ដើម្បី​ទទួលបាន​ព័ត៌មាន​នានា សូម​ចូលទៅ​កាន់ Chivas.com ឬ​តាមដាន​ពួកយើង​នៅលើ Instagram: ChivasRegal ។​

អំពី LISA

​កញ្ញា ​LISA គឺជា​សមាជិក​ក្រុម​តារាចម្រៀង​នារី BLACKPINK នៅ​កូរ៉េខាងត្បូង ស្ថិតក្រោម​ផលិតកម្ម YG Entertainment​។ ក្រុម​ BLACKPINK បាន​ឆក់យក​បេះដូង​ទស្សនិកជន​តាំងពី​ពេលដែល​ពួកគេ​បានចេញ​បទ​ចម្រៀង​ដំបូង​របស់​ពួកគេ​គឺ​បទ SQUARE ONE នៅក្នុង​ខែសីហា ឆ្នាំ 2016​។ ចាប់តាំងពី​ពេលនោះ​មក ពួកគេ​បាន ចេញ​បទ​ចម្រៀង​ជា​បន្តបន្ទាប់​ដូចជា “DDU-DU DDU-DU” និង “Kill This Love” ជា បទ​ចម្រៀង​ល្បីៗ ដែល​ធ្វើឱ្យ​ពួកគេ​ឈានទៅរក​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក​។​ក្រុម BLACKPINK បានចេញ​អាល់​ប៊ុ​ម​ពេញ​ដំបូង​គឺ THE ALBUM នៅក្នុង​ខែតុលា ឆ្នាំ 2020 ដោយបាន​ជាប់​ចំណាត់ថ្នាក់​កំពូល​តារាង​តន្ត្រី​ដ៏​លេចធ្លោ និង​ត្រូវ​បានទទួល ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ជាច្រើន​។ វា​ក៏​ទទួលបាន​ការបញ្ជាទិញ​លើសពី 1.3 លាន​ផងដែរ ដែលជា​ក្រុម​ចម្រៀង​នារី K-Pop ដំបូង​គេ​ដែល​ឈានដល់​កម្រិត​កំពូល​នេះ​។​

​ឥទ្ធិពល និង​វត្តមាន​ជា​សកល​របស់ LISA បន្ត​កើនឡើង ដូចដែល​បានបង្ហាញ​ដោយមាន​អ្នកតាមដាន​នៅលើ Instagram 72.54 លាន​នាក់ (​គិត​ត្រឹម​ថ្ងៃទី 28 ខែមករា ឆ្នាំ 2021) នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ល្បីល្បាញ​នេះ​។

អំពី​ស្រា​វី​ស្គី Chivas

​ស្រា​វី​ស្គី Chivas ជឿជាក់ថា​ការសហការ​រួមបញ្ចូល​គ្នា​ គឺ​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ និង​រួមទាំង​ស្រា Scotch ផងដែរ។ ដោយសារ​ការសហការ​ធ្វើការ​រួមគ្នា​រវាង បងប្អូន​ប្រុស​ពីរ​នាក់ គឺ លោក James និង John Chivas គឺជា​អ្នក​ដែល​រកឃើញ​របៀបការ​លាយ​ស្រា​បញ្ចូល​គ្នា​នៅ​សតវត្ស​ទី 19 នៅ​ប្រទេស​ស្កុ​តឡែ​ន​។

​ចាប់តាំងពី​ពេលនោះ​មក​ស្រា​វី​ស្គី Chivas បាន​ដើរតួ​យ៉ាងសំខាន់​ ចំពោះ​ភាព​រីកចម្រើន​របស់​ស្រា​វី​ស្គី នៅ​ទូទាំង​ពិភពលោក ដោយ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ស្រូវ​សាលី និង​គ្រាប់​ធញ្ញជាតិ​ក្នុង​ស្រា​វី​ស្គី​ដ៏​ល្អ​បំផុត​ គឺ​បង្កើត​នូវ​ស្រា​ដ៏​អស្ចារ្យ​។ ស្រា​វី​ស្គី Chivas ក៏​ជឿជាក់​លើ​ថាមពល​ក្នុង​ជីវិត​រស់នៅ​ក៏​កើតឡើង​តាមរយៈ​ការរួមបញ្ចូល​គ្នា ប្រៀបដូចជា​ស្រា​ស្កុ​ត​វីស្គី​ដែរ ។ ការប្រមូល​ធនធានមនុស្ស​មក​ធ្វើការ​រួមគ្នា ដើម្បី​បង្កើត​ភាព​អស្ចារ្យ​មួយ ដែលជា​មូលហេតុ​ដែល​ស្រា​វី​ស្គី Chivas មាន​មោទនភាព​ក្នុងការ​ក្លាយជា​ដៃគូ​សហការ​របស់​ក្លិប Manchester United ដែលជា​ក្លឹប​បាល់ទាត់​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។ ហើយ​ចាប់ដៃ​រួមគ្នា​ដើម្បី​សម្រេច​មហិច្ឆតា​ជាមួយគ្នា​ ដើម្បីសកម្មភាព​សប្បុរស​ធ​ម៌ និង​ការប្រើប្រាស់​ភាពជោគជ័យ​ ដើម្បី​ជួយ​ដល់​អ្នកដទៃ នេះ​ជា​មូល​ហេតុដែល​ក្រុមហ៊ុន Chivas Venture បាន​គំនិត​ផ្តួចផ្តើម​ការងារ​សហគមន៍ ផ្តល់​សិទ្ធិអំណាច និង​ការគាំទ្រ​ដល់​សហគ្រិន​ជំនាន់​ក្រោយ​ដែលមាន​ភាព​ច្នៃប្រឌិត ដែល​កំពុង​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដល់​សហគមន៍​របស់​ពួកគេ​។​

​ស្រា​វី​ស្គី Chivas ផលិតឡើង នៅ​ទីក្រុង Speyside ប្រទេស​ស្កុ​តឡែ​ន និង​ជាមួយ​ប្រទេស​ជាង 100 ជុំវិញ​ពិភពលោក​។ ដែល​ទាំងអស់គ្នា​រួមគ្នា​ធ្វើឱ្យ​ស្រា​វី​ស្គី Chivas ទទួលបាន​ភាពជោគជ័យ​ជា​សកល​នាពេល​បច្ចុប្បន្ននេះ ដោយ​លក់បាន​ច្រើនជាង 4.2 លាន​កេស (១​កេស ស្មើ 9L) ជា​រៀងរាល់ឆ្នាំ​។ ស្រា​វី​ស្គី Chivas លាយ​បញ្ចូល​គ្នា​រវាង​ភាពបុរាណ​ដែល​មិនចេះ​ជិនណាយ​ជាមួយនឹង​ការច្នៃប្រឌិត​បែប​ទំនើប រួមមាន Chivas 12 Chivas Extra 13 Chivas XV Chivas Mizunara Chivas 18 Chivas Ultis Chivas 25 Chivas Regal The Icon និង Global Travel Retail Exclusive Chivas Brothers Blend​។​

អំពី Pernod Ricard

Pernod Ricard គឺជា​ក្រុមហ៊ុន​ផលិត​ស្រា​ធំជាងគេ ​លំដាប់​ទី​២​លើ​ពិភពលោក​ដែលមាន​ចំ​ណូ​ល​សរុប​ពី​ការលក់​ចំនួន 8,824 លាន​អឺរ៉ូ ក្នុង​ឆ្នាំ​2021 និង​ជា​ក្រុមហ៊ុន​ផលិតផល​ស្រា​ដែលមាន​ម៉ាក​នាំមុខគេ​ចំនួន 16 ម៉ាក​ក្នុងចំនោម​ម៉ាក​ផលិតផល​នាំមុខគេ​ចំនួន​100 នៃ​ផលិតផល​ស្រា​ទូទាំង​ពិភពលោក ព្រមទាំង​ជា​ក្រុមហ៊ុន​ ដែល​ត្រូវបាន​ការទទួលស្គាល់​អំពី​កិត្យានុភាព និង​វិសាលភាព​ក្នុងការ​ចែកចាយ​ផលិតផល​ស្រា​នៅក្នុង​ឧស្សាហ​កម្មនេះ ជាមួយនឹង​ម៉ាក​ល្បីៗ​ជាង 240 ដែល​ចែកចាយ​លើ​ទីផ្សារ​ជាង 160 ប្រទេស​។ ក្រុមហ៊ុន Pernod Ricard ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ម៉ាក​សញ្ញា​ដែល​ល្បីល្បាញ​ជាងគេ​នៅក្នុង​វិស័យ​ផលិត​ស្រា ដែលមាន​ដូចជា Absolut Vodka, Ricard pastis, Ballantine’s, Chivas Regal, Royal Salute និង The Glenlivet Scotch whiskies, Jameson Irish whiskey, Martell cognac, Havana Club rum, Beefeater gin, Malibu liqueur, Mumm និង Perrier-Jouët champagnes, ក៏ដូចជា Jacob’s Creek, Brancott Estate, Campo Viejo និង Kenwood wines​។

​ក្រុមហ៊ុន​ប្តេជ្ញា​យ៉ាង​មោះមុត​លើ​គោលនយោបាយ​អភិវឌ្ឍ​ដោយ​ចីរភាព និង​លើកទឹកចិត្ត​ការប្រើប្រាស់​ដោយ ទំនួល​ខុសត្រូវ​។ យុទ្ធសាស្ត្រ​និង​មហិច្ឆតា​របស់​ក្រុមហ៊ុន ​គឺ​ផ្តោតលើ​គុណ​តម្លៃ​សំខាន់ៗ​ចំនួន​៣ ដែល​នាំ​ដល់ ការពង្រីក ខ្លួន​ឥតឈប់ឈរ​គឺ ស្មារតី​សហគ្រិនភាព ការជឿទុកចិត្ត​ទៅវិញទៅមក និង​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌​ខ្ពស់​។​

​ក្រុមហ៊ុន Pernod Ricard មាន​បុគ្គលិក​សរុប​ប្រមាណ​ជា ១៨៥០០​នាក់ និង​មាន​ប្រតិបត្តិការ​តាមរយៈ​ការ គ្រប់គ្រង​បែប​វិមជ្ឈកា (Decentralized Organization) ដោយ​ផ្អែកទៅលើ​ទស្សនៈវិស័យ “Créateurs de Convivialité” ។ គោលដៅ​ប្រកបដោយ​ចីរភាព និង ការរួមចំណែក​រយៈពេល​វែង​របស់​ក្រុមហ៊ុន ក្នុង​ឆ្នាំ 2030 “Good Times from a Good Place” គឺ​ប្តេជ្ញា​រួមបញ្ចូល​រាល់​គ្រប់​សកម្មភាព​ដើម្បី​បង្កើត​នូវ​ផលិតផល​សុទ្ធ​និង​មាន​គុណភាព​ខ្ពស់ ព្រមទាំង​ត្រូវបាន​ទទួល​ចូល​ជា​សមាជិក UN Global Compact LEAD ។ ក្រុមហ៊ុន Pernod Ricard បាន​ចុះ​បញ្ជី​ក្នុង Euronext (Ticker: RI; ISIN Code: FR0000120693) និង​ជា​សមាជិក CAC 40 និង Eurostoxx ក្នុង​មាត្រា 50​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម