ជីវិតកម្សាន្ដ
រូបថត Pre-Wedding ប្រមៀលភក់ កំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម
មិនបាច់មានរ៉ូបអាពាហ៍ពិពាហ៍ស្រស់ស្អាត ទំនើប ឬប្រណីត និងទីកន្លែងឡូយៗឡើយ កូនកំលោះក្រមុំហ្វីលីពីនមួយគូ នៅតែធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាមួយនឹងគំនិតថតរូបអាពាហ៍ពិពាហ៍ប្លែកៗរបស់ពួកគេ។
ថ្មីៗនេះ កម្រងរូបភាពរបស់គូស្នេហ៍កំលោះក្រមុំមួយគូ ត្រូវបានអ្នកនិយមលេងអ៊ីនធឺណេត ចែកចាយបន្ត បង្កការចាប់អារម្មណ៍ជាខ្លាំង ដោយសារតែភាពប្លែករបស់រូបថតទាំងនោះ។ ជំនួសឱ្យការជ្រើសរើសស្ទូឌីយ៉ូដែលមានស្ទីលថតស្អាតៗបែបសម័យនិយម គូស្នេហ៍នេះបានជ្រើសរើសវាលភក់ដើម្បីធ្វើអាល់ប៊ុមរូបថតអាពាហ៍ពិពាហ៍របស់ពួកគេ។
យោងតាមប្រភពពីសារព័ត៌មាន Philstarlife គូស្នេហ៍វ័យក្មេងមកពីប្រទេសហ្វីលីពីនមួយគូ ដែលមានកូនកំលោះឈ្មោះ Johncee Gutierrez និងកូនក្រមុំឈ្មោះ Imee Borinaga បានទាក់ទងគ្នាអស់រយៈពេល ១៤ខែ មុនពេលពួកគេសម្រេចចិត្តភ្ជាប់ពាក្យ កាលពីចុងឆ្នាំ ២០១៩។
អ្នកទាំងពីរបានផ្ដល់បទសម្ភាសន៍ថា គំនិតថតរូបអាពាហ៍ពិពាហ៍នេះ មកពីពួកគេស្រឡាញ់ធម្មជាតិ និងដោយសារតែអ្នកទាំងពីរធំឡើងក្នុងគ្រួសារធ្វើស្រែចម្ការ ដូច្នេះហើយវាលស្រែមានន័យខ្លាំងណាស់សម្រាប់ពួកគេ។ ប្រភពឱ្យដឹងបន្តថា វាលស្រែដែលជ្រើសរើសជាទីតាំងថតរូប ក៏ជាវាលស្រែរបស់គ្រួសារកូនក្រមុំដែរ។
ក្រោយបង្ហោះភ្លាម អាល់ប៊ុមរូបថតនេះទទួលបានការចាប់អារម្មណ៍ពីអ្នកលេងអ៊ីនធឺណិតជាច្រើន ដោយបានទទួលបានការចែករំលែក ការចូលចិត្ត និងមតិជាច្រើន។
កម្រងរូបភាពមួយឈុតនេះ ត្រូវបានមនុស្សជាច្រើនសរសើរថាជាគំនិតប្លែកខ្លាំងមែនទែន ខណៈមនុស្សជាច្រើនពិតជាមិនធ្លាប់ឃើញវាពីមុនមកទេ។ យ៉ាងណាមិញមានបុគ្គលមួយចំនួនដែលគិតថាអាល់ប៊ុមនេះមិនសមទំនង ជាពិសេសអនាម័យខ្លួនប្រាណពេលកំពុងថត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងរ៉ាវមង្គលការចំណាយច្រើនជាងគេលើលោក ដែលបានបំបែកឯកទគ្គកម្ម Guinness
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៨ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤