KPT+
កន្លែងថត Pre-Wedding ពេញនិយមបំផុតនៅសៀមរាប
ជាទូទៅ គូស្នេហ៍ភាគច្រើន តែងប្រាថ្នាផ្តិតយករូបភាពផ្អែមល្ហែមរបស់ខ្លួន រួមនឹងឈុតបុរាណខ្មែរ នៅលើទឹកដីដ៏បវរនេះ ព្រោះទីនេះ នឹងផ្តល់អារម្មណ៍ឱ្យគូស្វាមីភរិយាថ្មី ដូចខ្លួនជាព្រះអង្គម្ចាស់ និងព្រះនាងម្ចាស់ នៃសម័យកាលមួយយ៉ាងដូច្នោះដែរ។
ខេត្តនេះ មានទីតាំងស្អាតៗជាច្រើន សម្រាប់គូស្វាមីភរិយាថ្មី ហើយភាគច្រើនគេនិយមថតនៅទីតាំងខាងក្រោមនេះ៖
១. ប្រាសាទអង្គរវត្ត (អង្គរតូច)
ក្នុងមួយថ្ងៃ មិនដឹងថាមានប៉ុន្មានគូទេ ដែលមកផ្តិតយករូបភាពស្អាតៗនៅទីនេះ មិនថាអ្នកមក Pre-Wedding ឬ អ្នកមកកម្សាន្តនោះទេ។ គ្រងឈុតបុរាណខ្មែរ មានចម្លាក់ប្រាសាទជា background ពិសេសមានទាំងទិដ្ឋភាពថ្ងៃលិច ចាំងឆ្លុះផ្តល់រស្មីដល់គូស្នេហ៍ផង ពិតជារូបភាពមួយដែលដិតដាមក្នុងអារម្មណ៍ខ្លាំងណាស់។



២. ប្រាសាទបាយ័ន (អង្គរធំ)
ដោយសារតែក្បូរក្បាច់រចនា និងទិដ្ឋភាពក្រៅធម្មជាតិនៅជុំវិញ ទីនេះ តែងតែត្រូវបានគេជ្រើសរើសជា កន្លែងផ្តិតយករូបភាពជានិច្ច។


៣. ខ្លោងទ្វារដីឆ្នាំង ក្រុងអង្គរធំខាងជើង
គ្រប់គ្នា ស្ទើរតែមិនអាចចោលផ្តិតយកទិដ្ឋភាពទីតាំងមួយនេះ ព្រោះតែដើមឈើធំៗដែលដុះចាក់ស្រេស ហ៊ុំព័ទ្ធសំណង់ ខ្លោងទ្វារនេះ អមជាមួយផ្លូវដែលមានដើមឈើធំៗឈរជាជួរ ដែលមានតែពណ៌បៃតងចាស់ខ្ចី និងស្លែដុះលើសិលា រំលេចបានជាស្សនីយភាពល្អឯក។ យើងគ្រាន់តែឈរបង្អួតកាយ ផ្តិតយករូបភាពនៅទីនេះ ក៏អាចពេញចិន្តាបានដែរ។


៤. វិថីក្រុងអង្គរ
គ្រប់គូ មិនដែលចោលឡើយ ការផ្តិតយករូបភាពតាមផ្លូវរបងប្រាសាទនានា ដែលគេយល់ថាទាក់ទាញ ព្រោះទិដ្ឋភាពនេះ សាកសមបំផុត សម្រាប់ការថតបែបស្ទាយល៍ផ្សេងៗ ដែលពួកគេពេញចិត្ត ដោយមិនចាំបាច់ប្រើឈុតបុរាណ។


៥. ទន្លេអុំដែលមានការជិះទូកបែបបុរាណ
បើជ្រុលជាមក pre-wedding នៅទឹកដីអង្គរហើយ គ្មានអ្នកណាចោលទិដ្ឋភាពកន្លែងនេះឡើយ ព្រោះតែទីនេះ មានទូកដែលក្បូរក្បាច់ដោយចម្លាក់ល្អឯក បែបសម័យកាលបុរាណ បណ្តាលឱ្យចិត្តគូស្នេហ៍ថ្មីថ្មោងទាំងឡាយ ចង់គ្រងឈុតបុរាណ អង្គុយលើទូកនេះដើម្បីផ្តិយករូបភាព។


ក្រៅពីសម្រស់ប្រាសាទ ទឹកដីមួយនេះ ក៏មានទីតាំងបែបធម្មជាតិជាច្រើនកន្លែងទៀត ដែលអាចឱ្យគូស្វាមីភរិយាថ្មី មកផ្តិតយកទិដ្ឋភាពបានផងដែរ។ គួរបញ្ជាក់ដែរថា រាល់ការថតរូប Pre-Wedding នៅក្នុងតំបន់អង្គរនេះ គឺត្រូវការ ស្នើសុំការអនុញ្ញាតពីអាជ្ញាធរជាមុន៕
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


