ជីវិតកម្សាន្ដ
តារា ថៃ ៥ រូបនេះ មានប្រជាប្រិយភាពខ្លាំងក្លា រហូតមានអ្នកគាំទ្រច្រើនជាងគេ ក្នុងប្រទេស
មិនត្រឹមតែល្បីក្នុងវិស័យសិល្បៈទេ តារាស្រីទាំង៥ រូបនេះ ក៏បន្សល់ទុកនូវការចាប់អារម្មណ៍ ជាមួយនឹងម៉ូដសំលៀកបំពាក់ប្រណិតៗ នៅក្នុងវិស័យដើរម៉ូដផងដែរ។
ទន្ទឹមនោះ ពួកគេក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទាក់ទាញចិត្តអ្នកគាំទ្រក្នុងប្រទេស ឲ្យចូលចិត្ត និងតាមដានពួកគេច្រើនលើសលប់។
១ Aum Patcharapa មានអ្នកតាមដានជាង ៩ លាននាក់

Aum ត្រូវបានគេស្គាល់ថាជា “មហាក្សត្រីក្នុងវិស័យកម្សាន្ត” ក្នុងប្រទេស មិនត្រឹមតែមានទេពកោសល្យក្នុងវិស័យសម្ដែងទេ នាងថែមទាំងមានរូបសម្រស់គួរឲ្យទាក់ទាញ ជាមួយនឹងកម្ពស់ ១,៦៨ ម៉ែត្រ។ បើមើលតែរូបរាងរបស់ Aum មហាជនជាច្រើនស្មានថា នាងមានវ័យខ្ទង់ ៣០ ។ តាមពិតទៅ តារាថៃរូបនេះ មានអាយុ ៤៣ ឆ្នាំហើយ ក្នុងឆ្នាំនេះ ប៉ុន្តែនៅតែក្មេង។ នាងមានស្ទីលស្លៀកពាក់បែបទំនើប និងឡូយខ្លាំង។ មិនថាក្នុងជីវិតប្រចាំថ្ងៃ ឬទៅចូលរួមកម្មវិធីនានា នៅលើកម្រាលព្រំក្រហម Aum តែងតែនាំយកនូវភាពអស្ចារ្យ ក្នុងឈុតសម្លៀកបំពាក់នារីៗ ដ៏ទាក់ទាញទៅជាមួយ។
២ Chompoo Araya មានអ្នកតាមដាន ៧.៨លាននាក់

ក្រៅពីជាតារាសម្ដែងដែលមានទេពកោសល្យហើយ នាងក៏ត្រូវបានគេចាត់ទុកថាជាតារាម៉ូដ មិនចាញ់តារាផ្សេងៗដែរ។ នៅលើកម្រាលព្រំក្រហមនៃទីក្រុង Cannes ក្នុងឆ្នាំ២០១៨ Chompoo បានទាក់ទាញសម្រស់ ហើយបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន ជាមួយនឹងរ៉ូបល្ងាចដ៏ប្រណិត ។ Chompoo ក៏ជាបុគ្គលនិយមស្ទីលតុបតែងខ្លួនទាន់សម័យ និងចម្លែកៗខុសពីគេ ដែលទាំងនេះ ធ្វើឲ្យនាងក្លាយជាតារាស្រីលេចធ្លោខ្លាំង។
៣ Davika Hoorne អ្នកតាមដាន ៧.៣ លាននាក់

ស្ទើរតែគ្រប់គ្នានៅអាស៊ី គ្មានអ្នកណាមិនស្គាល់ Davika ក្រៅពីទម្រង់មុខដ៏ស្រស់ស្អាត ប្រណិតភាព នាងក៏មានម៉ូដសំលៀកបំពាក់យ៉ាងស្រស់ស្អាត។ នាងនិយមស្លៀកសំលៀកបំពាក់សិចស៊ី អមជាមួយម៉ាកល្បីៗផងដែរ។
៤ Urassaya Sperbund ឬ YaYa អ្នកតាមដាន ៦.៦ លាននាក់

តារាកើតឆ្នាំ ១៩៩៣ នេះ កំពុងមានប្រជាប្រិយភាព ដោយសាររឿងភាគទូរទស្សន៍ចេញជាបន្តបន្ទាប់។ នាងជាតារាប្រចាំប៉ុស៍លេខ៣ថៃ ដែលតែងផ្លាស់ប្ដូរស្ទីលយ៉ាងសកម្ម ទាំងសិចស៊ី និងចាស់ទុំ ។ នាងក៏ជាតារាស្រីមានវត្តមាន ក្នុងការថតរូបក្នុងទស្សនាវដ្ដីម៉ូដ និងកម្មវិធីផ្ទះម៉ូដលំដាប់អន្តរជាតិ។
៥ Kimberly Ann Voltemas អ្នកតាមដាន ៦.៤ លាននាក់

Kimberley គឺជាតារាសម្ដែងថៃ និងជាម៉ូដែលមានដើមកំណើតកាត់អាល្លឺម៉ង់។ នាងកើតឆ្នាំ ១៩៩២ ជាតារាសម្ដែងផ្ដាច់មុខរបស់ប៉ុស្តិ៍លេខ ៣ និងមានកម្ពស់ ១.៧ ម៉ែត្រ ជាមួយនឹងទម្រង់មុខស្រួច និងទាក់ទាញខ្លាំង។ ស្ទីលម៉ូដដ៏ប្រណិតជួយឲ្យ Kimberly ស្ថិតក្នុងកំពូលសម្រស់ទាន់សម័យបំផុត ក្នុងលំដាប់របស់ប្រទេសថៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិតជាអភិជនមែន! កាបូបប្រេន Hermès របស់ Aum មួយៗ តម្លៃស្ទើរស្មើវីឡាខ្ទង់លានដុល្លារ
ចុចអាន៖មុនក្លាយជាតារាមានប្រជាប្រិយ តួឯកប្រុសក្នុងរឿង “Friend Zone” មានប្រវត្តិគួរឲ្យសរសើរ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


