ជីវិតកម្សាន្ដ
មហាជនបើកភ្នែកធំៗ និងប៉ាន់ស្មានតម្លៃចិញ្ចៀនពេជ្រ ដែល Mak សុំ Kim រៀបការ ថា តម្លៃកប់ក្ដោងមិនធម្មតា
ក្រោយលេចដំណឹងព្រោងព្រាតពី Mak Prin លុតជង្គង់សុំ Kimberly រៀបការនៅប្រទេសស្វីស បានក្លាយជារូបភាពមួយ ដែលមហាជនពេញចិត្តជាខ្លាំង។ ក្រោយគូស្នេហ៍នេះ ត្រូវបានគេដឹងថា ស្រលាញ់គ្នាមក៩ឆ្នាំហើយ។

ទន្ទឹមនោះ អ្វីដែលគ្រប់គ្នាហាក់ចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ចិញ្ចៀនពេជ្រដ៏ស្រស់ស្អាតដែលបំពាក់នៅលើម្រាមដៃខាងឆ្វេងរបស់ Kim ជាមួយនឹងពេជ្រតូចៗ ហ៊ុំព័ទ្ធដោយគ្រាប់ពេជ្រមូលធំជាងគេ អមជាមួយនឹងពន្លឺដ៏ភ្លឺចិញ្ចាច ធ្វើឲ្យមហាជនសម្លឹងមើលចិញ្ចៀននោះ ហើយនាំគ្នាវិភាគលើទំហំថា តើមានប៉ុន្មានការ៉ាត់។

អ្នកលេងអ៊ីនធឺណិតបានវិភាគ និងប្រៀបធៀបចិញ្ចៀនពេជ្ររបស់ Kim នៅលើបណ្ដាញសង្គមថា វាស្រដៀងទៅនឹងស៊េរី DESTINÉE SOLITAIRE របស់ CARTIER ចិញ្ចៀនពេជ្រនេះ មានទំហំចាប់ពី ០.៥០-៤.៩៩ ការ៉ាត់ ហើយត្រូវបានរៀបចំឡើងដោយពេជ្រដ៏ភ្លឺចែងចាំង បានទទួលងារជា Friend Of Cartier ក្នុងឆ្នាំ ២០២០ ដូច្នេះហើយ ទើបវាអាចទៅរួចដែលថា ចិញ្ចៀនពេជ្រជាកម្មសិទ្ធិរបស់ CARTIER DESTINÉE SOLITAIRE ។

ចំពោះតម្លៃចិញ្ចៀនពេជ្រនេះ ប្រសិនបើអ្នកពិនិត្យមើលនៅលើគេហទំព័រ cartier នោះនឹងឃើញថាមានតម្លៃខុសៗគ្នាដូចខាងក្រោម៖


២១,១០០-២៩,៦០០ ដុល្លារ


យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិតក៏បានវិភាគថា ចិញ្ចៀនពេជ្រដែល Kim ពាក់ ត្រូវបានគេសន្មត់ថាមានទម្ងន់ ៣ ការ៉ាត់ មានតម្លៃប្រហែល ២១,១០០-២៩,៦០០ ដុល្លារឯណោះ។

គួរបញ្ជាក់ដែរថា អ្នកទាំងពីរបានធ្វើដំណើរទៅប្រទេសស្វីស ជាមួយគូស្នេហ៍ Nadech-Yaya ប៉ុន្តែព្រឹត្តិការណ៍នេះ ធ្វើឲ្យតារាស្រី Kimberly ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែល Mak លុតជង្គង់សុំនាងរៀបការនៅកណ្ដាលបរិយាកាសរ៉ូមែនទិកខ្លាំង ហើយគូស្នេហ៍មួយគូនេះ បានប្រកាសដំណឹងល្អថា ពួកគេត្រៀមខ្លួនរស់នៅជាមួយគ្នាចាប់ពីពេលនេះតទៅ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា ថៃ ៥ រូបនេះ មានប្រជាប្រិយភាពខ្លាំងក្លា រហូតមានអ្នកគាំទ្រច្រើនជាងគេ ក្នុងប្រទេស
ចុចអាន៖Pinky តារាស្រីទីមួយដែលរៀបការកក្រើកប្រទេស ថៃ តែចុងក្រោយ លែងលះស្វាមីជាមហាសេដ្ឋី (មានវីដេអូ)
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


