ជីវិតកម្សាន្ដ
២ប្រទេសនៅអាស៊ីអាគ្នេយ៍ ហាមបញ្ចាំងខ្សែភាពយន្ត Uncharted ដោយសារផែនទី សមុទ្រចិនខាងត្បូង
ប្រទេសហ្វីលីពីន បានហាមឃាត់ការបញ្ចាំងខ្សែភាពយន្តហូលីវូដ “Uncharted” ដោយសារតែមានឈុតមួយ បង្ហាញពីផែនទីសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ នេះបើយោងតាមការលើកឡើងពីក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃពុធ ទី២៧ ខែមេសា។

បម្រាមនេះកើតឡើងភ្លាមៗ បន្ទាប់ពីប្រទេសវៀតណាម ដែលជាភាគីមានជម្លោះពាក់ព័ន្ធសមុទ្រចិនខាងត្បូងផងដែរនោះ ក៏បានហាមឃាត់ខ្សែភាពយន្តបែប Action របស់ផលិតកម្ម Sony Pictures ដែលសម្តែងដោយ Tom Holland និង Mark Wahlberg ដូចគ្នា។

ឈុតរយៈពេល២វិនាទី នៅក្នុងខ្សែភាពយន្តនេះ មានបង្ហាញរូបភាពនៃអ្វីដែលគេហៅថាជា ខ្សែបន្ទាត់ប្រាំបួនឆ្នូត ដែលសម្គាល់ការទាមទាររបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
ខ្សែបន្ទាត់រាងអក្សរ U នេះគឺជាលក្ខណៈពិសេសមួយ ដែលត្រូវបានប្រើប្រាស់នៅលើផែនទីរបស់ចិន ដើម្បីបង្ហាញពីដែនសមុទ្ររបស់ខ្លួននៅក្នុងតំបន់ដែលតៃវ៉ាន់ វៀតណាម ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន សុទ្ធតែប្រជែងទាមទារ។

សេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការមជ្ឈត្តកម្មនៅទីក្រុងឡាអេ បានច្រានចោលការទាមទាររបស់ប្រទេសចិនចំពោះផ្លូវទឹកស្ទើរតែទាំងមូល។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុងប៉េកាំងមិនបានចូលរួមក្នុងដំណើរការរបស់តុលាការ និងមិនទទួលស្គាល់សេចក្តីសម្រេចនេះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bangkok Post
ចុចអាន៖ អារ៉ាប៊ីសាអូឌីត ហាមបញ្ចាំងរឿង Doctor Strange ក្រោមហេតុផលដ៏រសើបមួយ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


