ជីវិតកម្សាន្ដ
អារ៉ាប៊ីសាអូឌីត ហាមបញ្ចាំងរឿង Doctor Strange ក្រោមហេតុផលដ៏រសើបមួយ
ប្រទេសអារ៉ាប៊ីសាអូឌីតបានហាមឃាត់ខ្សែភាពយន្តរឿង Doctor Strange ពីការចាក់បញ្ចាំងនៅក្នុងរោងកុន ទូទាំងប្រទេស ហើយទាមទារឱ្យផលិតករដកចេញនូវពាក្យសម្ដីរយៈពេល ១២វិនាទីរបស់តួអង្គស្រីស្រឡាញ់ភេទដូចគ្នា។

ប្រទេសនេះបានស្នើឱ្យក្រុមហ៊ុន Disney កាត់ចោលនូវឈុតឆាកដែលបង្ហាញអត្តសញ្ញាណរបស់ LGBTQ ពីខ្សែភាពយន្តកំពូលវីរបុរស Marvel ចុងក្រោយបង្អស់រឿង “Doctor Strange in the Multiverse of Madness” ដែលគ្រោងនឹងចេញផ្សាយនៅដើមខែឧសភា មុនពេលវាត្រូវបានចាក់បញ្ចាំងនៅទីនោះ។
ប៉ុន្តែរហូតមកដល់ពេលនេះ Disney បានបដិសេធចំពោះការកែសម្រួលដែលបានស្នើសុំ ហើយនៅតែរក្សាជំហរទុកឈុតឆាក ១២វិនាទីនោះដដែល។

នាយកគ្រប់គ្រងភាពយន្តបរទេសរបស់អារ៉ាប៊ីសាអូឌីត លោក Nawaf Alsabhan និយាយថា ការស្រឡាញ់ភេទដូចគ្នាគឺជាបទល្មើសនៅក្នុងប្រទេស ដែលត្រូវបានហាមប្រាមយ៉ាងតឹងរឹង។ ដូច្នេះការផ្សព្វផ្សាយពីការស្រឡាញ់ភេទដូចគ្នា មិនត្រូវបានអនុញ្ញាតឡើយ។ យ៉ាងណាក្ដីលោកថា ភាពយន្តនេះមិនត្រូវបានហាមឃាត់ទាំងស្រុងទេ ប្រសិនបើផលិតករព្រមកែសម្រួលឈុតឆាកដែលខាងលោកបានស្នើសុំ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលភាពយន្ត Marvel បង្កភាពចម្រូងចម្រាសនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ព្រោះថាកាលពីខែវិច្ឆិកាឆ្នាំមុន ភាពយន្តហូលីវូដរឿង “Eternals” ដែលបង្ហាញពីគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ក៏ធ្លាប់បានបដិសេធបញ្ចាំងនៅក្នុងប្រទេសមួយនេះដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កូនប្រុស Beckham ប្រាប់ពីអាជីពដែលខ្លួនចង់សម្រេច មុនពេលយកកូន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


