ជីវិតកម្សាន្ដ
តារាជួរមុខថៃ ៤ ដួងនេះ កំពុងកាក់កបខ្លាំង ជាមួយរឿងភាគថ្មី រកពេលសម្រាកគ្មាន
អាចនិយាយបានថា ឆ្នាំ ២០២២ នេះ ប៉ុស្តិ៍លេខ៣ កំពុងសម្រុកផលិតរឿងភាគថៃជាច្រើន ជាមួយនឹងការសម្តែងរបស់កំពូលតារាស្រីល្បីៗប្រចាំប្រទេស។
យ៉ាងណាមិញ ក្នុងពេលដែលកំពុងមមាញឹកខ្លាំង ក្នុងនោះគេឃើញតារាស្រីៗ៤ដួងនេះ ក៏កំពុងតែកាក់កបខ្លាំងមិនធម្មតាក្នុងវិស័យរឿងភាគថ្មីជាបន្តបន្ទាប់ រហូតរកពេលសម្រាកគ្មានក៏មាន។
១ Taew Natapohn

យោងតាមសេចក្ដីរាយការណ៍បានបញ្ជាក់ថា Taew នឹងមានរឿងថ្មី ដែលអាចចាប់ផ្ដើមថតនៅពាក់កណ្ដាលឆ្នាំ ២០២២។ ទោះយ៉ាងណា មិនទាន់ត្រូវបានគេបញ្ជាក់ពីចំណងជើងនៅឡើយទេ សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត អំពីរឿងភាគនេះ។
២ Mint Chalida

ថ្មីៗនេះ Mint Chalida ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនកាន់តែខ្លាំង ជាមួយនឹងការសម្ដែងរបស់នាងនៅក្នុងរឿង “Saan Sanaeha” ។ តារាស្រីរូបនេះ ប្រាប់ថា រឿងកំប្លែងថ្មីរបស់នាងប្រហែលជាចាប់ផ្ដើមថតនៅខែកញ្ញាឆ្នាំនេះ។ ក្នុងរឿងថ្មីនេះ នាងបានសម្ដែងរួមជាមួយនឹងតួសម្ដែង ដែលនាងមិនធ្លាប់សម្ដែងជាមួយពីមុនមកផងដែរ ។
៣ Bella Ranee

នៅពេលនេះ Bella Ranee កំពុងតែថតរឿងភាគ “Love Destiny 2” ជាមួយ Pope Thanawat ។ សម្រាប់ខ្សែភាពយន្តថ្មីរបស់នាង “Love Destiny The Movie” មិនទាន់បានបង្ហាញពីកាលបរិច្ឆេទចាក់បញ្ចាំងថ្មីនៅឡើយទេ។ ខណៈកាលពីមុន នាងធ្លាប់បង្ហើបថា នឹងបញ្ចាំងក្នុងស្រុក នាខែឧសភា។
៤ Kimmy Kimberley

តារាស្រីដែលល្បីថាជិតក្លាយជាកូនក្រមុំឆាប់ៗរូបនេះ កំពុងថតរឿងភាគថ្មីរបស់នាង “Royal Doctor” ជាមួយ Mario Maurer ។ រឿងនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់ការថតនៅពាក់កណ្ដាលឆ្នាំ ២០២២។ ជាងនេះទៅទៀត នាងនឹងមានរឿងមួយទៀត គឺរឿង “Sueb Lub Mor Rabat” ជាមួយ Nadech Kugimiya ផងដែរ។
៥ Yaya Urassaya

Yaya បានបញ្ចប់ការថតរឿងថ្មីចំនួន២ រឿង “Bad Romeo” និង “Lai Kinaree” ។ ឆាប់ៗនេះ នាងនឹងចាប់ផ្ដើមថតរឿងថ្មី “Love at First Night” ជាមួយ Mark Prin ដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាប្រុស ថៃ វ័យក្មេង ៦ ដួង កំពុងឆក់យកបេះដូងអ្នកទស្សនា ក្នុងនិងក្រៅប្រទេស
ចុចអាន៖Mai Davika ធ្វើឲ្យអ្នកគាំទ្រក្ដៅមុខម្ដងទៀត ដោយសារឈុតពណ៌ផ្កាឈូក បញ្ចេញសាច់ក្រោមចង្កេះ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


