ជីវិតកម្សាន្ដ
មុនល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះលើពិភពលោក CL ឆ្លងកាត់ជីវិតលំបាកបែបណាខ្លះ ក្នុងវិស័យ k-pop?
មានឈ្មោះពិតថា Lee Chae Rin ជាតារារ៉េប តារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀង k pop របស់កូរ៉េខាងត្បូង។ នាងជាអតីតសមាជិក 2NE1 ហើយបទល្បីៗដែលមហាជនស្គាល់តារារូបនេះ មានដូចជា “Crush”, “Lollipop”, “I Don’t Care”, “The Leaders”, “Baby I Miss You” និង “If I Were You” ។

បើនិយាយពីពានរង្វាន់ និងការសរសើរ នាងបានឈ្នះពានរង្វាន់ ’20’s Style Award’ ក្នុងកម្មវិធី MNET 20’s Choice Awards ។ CL ត្រូវបានគេដាក់ឈ្មោះថា “Hottest Female Star of ២០១៣” ‘ដោយ MYX Philippines ក្រៅពីនេះ នាងបានឈ្នះពានរង្វាន់ កំពូលសិល្បករស្រី នៅក្នុងព្រឹត្តិការណ៍ YinYueTai V-Chart Awards។
អាជីព សិល្បកររូបនេះ ច្រៀងជាលើកដំបូងនៅពេលនាងមានអាយុ ១៥ ឆ្នាំ។ បន្ទាប់មកនាងត្រូវបានគេបង្ហាញវត្តមាននៅក្នុង “Intro” របស់ Big Bang ក្នុងឆ្នាំ ២០០៧ ។ ក្នុងឆ្នាំដដែលនោះ នាងបានសម្ដែងជាលើកដំបូង នៅលើឆាក។ ក្រោយៗមកទៀត នាងបានសម្តែងជាលើកដំបូងម្ដងទៀត ដោយរ៉េបក្នុងបទរបស់តារា Uhm Jung-hwa ក្នុងឆ្នាំ២០០៨។ មួយឆ្នាំក្រោយមក នាងបានយកឈ្មោះ CL ជាឈ្មោះនៅលើឆាក ហើយបានក្លាយជាតារាចម្រៀងរ៉េបនាំមុខក្រុមចម្រៀងនារី 2NE1 ដោយមាន Minzy, Sandara Park និង Park Bom នាឆ្នាំ ២០០៩ ក្នុងផលិកម្ម JYP Entertainment។ ក្រុមនេះបានសហការជាមួយក្រុម Big Bang ក្នុងបទ “Lollipop” ។ បន្ទាប់មក ពួកគេបានចេញបទចម្រៀង “I Don’t Care” សម្រាប់ EP ដំបូងរបស់ពួកគេ ដែលមានចំណងជើងថា ‘2NE1’ ។

យ៉ាងណាមិញ បទចម្រៀងនេះបានទទួលជោគជ័យយ៉ាងខ្លាំង ហើយត្រូវបានដាក់ក្នុងតារាងជាច្រើន។ នៅខែសីហាឆ្នាំ ២០០៩ CL បានសហការជាមួយ Teddy Park និង G-Dragon សម្រាប់បទចម្រៀង “The Leaders”។ មិនយូរប៉ុន្មាន នាងបានសហការជាមួយ Minzy សម្រាប់បទចម្រៀង “Please Don’t Go” បន្ទាប់មកនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៣ នាងបានចេញបទចម្រៀងទោលដំបូងរបស់នាង ដែលមានចំណងជើងថា “The Baddest Female” និងបានសហការនិពន្ធបទ “Crush” “Baby I Miss You” និង “If I Were You” សម្រាប់អាល់ប៊ុមទីពីររបស់ 2NE1 ‘Crush’ ។ អាល់ប៊ុមនេះ ត្រូវបានចេញផ្សាយក្នុងខែមីនា ២០១៤។ នាងក៏ធ្លាប់ជាតារាមួយរូបបានសម្ដែងនៅក្នុងពិធីបិទអូឡាំពិករដូវរងា នៅពហុកីឡាដ្ឋានអូឡាំពិក Pyeongchang ក្នុងខែកុម្ភៈ ឆ្នាំ ២០១៨។
នាងក៏ជាតារា k pop ដែលឈ្នះពានរង្វាន់ People’s Choice Awards លើកទី ៤៥ សម្រាប់ស្ត្រីអាស៊ីដែលបំផុសគំនិតបំផុតក្នុងឆ្នាំ ២០១៩ ដូចគ្នា ។

ជីវិតឯកជន CL កើតនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៩១ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានឪពុកម្ដាយឈ្មោះ Lee Ki Jin និង Hong Yu-ra ។ នាងធំឡើងជាមួយប្អូនស្រីឈ្មោះ Lee Ha-rin ។។ ក្នុងវ័យកុមារភាព នាងបានផ្លាស់ទីលំនៅជាញឹកញាប់ ជាមួយគ្រួសារ ដោយសារតែការងាររបស់ឪពុកនាង។ CL បានចំណាយពេលជាច្រើនក្នុងជីវិតដំបូងរបស់នាង នៅសហរដ្ឋអាមេរិក ជប៉ុន និងបារាំង។
ស្នាដៃក្នុងពិភពតន្ត្រី នាងបានហ្វឹកហាត់នៅ JYP Entertainment មុនពេលចូលរួមជាមួយ YG Entertainment ។ ក្នុងនាមជាសិល្បករ ដែលមានលក្ខណៈពិសេស នាងបានចេញបទចម្រៀង ដូចជា Hot Issue , DJ , What, The Leaders , Kiss, Dirty Vibe , Daddy , Surrender , Dopeness , និង Cut It Up ។ ចំពោះអាជីពទោលនាង បានចេញបទចម្រៀងជាច្រើនដូចជារួមមាន Please Don’t Go , The Baddest Female , MTBD , Doctor Pepper , Hello Bitches , Lifted , Rewind , Done , I Quit , One and Only , និង THNX ។

មកដល់ពេលនេះ តារាចម្រៀងកូរ៉េខាងត្បូង មានសកម្មភាពលើ Facebook, YouTube, Twitter និង Instagram។ CL មានប្រជាប្រិយភាពយ៉ាងខ្លាំង នៅលើគេហទំព័របណ្ដាញសង្គម ដោយមានតាមដានប្រហែល ១.១ លាននាក់ និងអ្នកតាមដានប្រហែល ៦.៧ លាននាក់នៅលើ Twitter និង Instagram ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិតជាអភិជនមែន! កាបូបប្រេន Hermès របស់ Aum មួយៗ តម្លៃស្ទើរស្មើវីឡាខ្ទង់លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


